ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ០១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤​ វេលាម៉ោង ០៥និង ០០នាទីព្រឹក​ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីរជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅត្រង់ចំណុចផ្លូវរថភ្លើង ស្ថិតនៅក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ម៉ុច ដារី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ភ្នំពេញ  មុខរបរ មិនពិតប្រាកដ ៕

សម្ភារ:ដកហូតរួមមាន៖

១.ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់

២.ម៉ូតូសង់ប៊ិច ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល-៥០៨៦ ចំនួន០១គ្រឿង

៣.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរ ចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖