ព័ត៌មានទាន់ហេតុការណ៍៖

មានជនខិលខូចយកឈ្មោះ លោករដ្ឋមន្ត្រីនេត្រ ភក្ត្រា លួចបង្កើតគណនីតេឡេក្រាម និងពាក់ព័ន្ធនឹងការវិនិយោគនិងធ្វើពាណិជ្ជកម្មផ្សេងៗ និងបានផ្ញើសារទៅកាន់មនុស្សនានា

ចែករំលែក៖

ភ្នំពេញ ៖ មានជនខិលខូចយកឈ្មោះ លោករដ្ឋមន្ត្រីនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លួចបង្កើតគណនីតេឡេក្រាម និងពាក់ព័ន្ធនឹងការវិនិយោគនិងធ្វើពាណិជ្ជកម្មផ្សេងៗ និងបានផ្ញើសារទៅកាន់មនុស្សនានា ក្នុងចេតនាទុច្ចរិត ដែលត្រូវប្រឈមមុខចំពោះមុខច្បាប់ ដូច្នេះសូមសមត្ថកិច្ចមានវិធានការ ក្នុងករណីនេះដើម្បីលុបបំបាត់បទល្មើស ។ 

លោករដ្ឋមន្ត្រីនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ ខ្ញុំសូមជម្រាបជូនដល់សាធារណជនបានជ្រាបថា មានក្រុមជនខិលខូចមួយចំនួនបានយកឈ្មោះខ្ញុំទៅបង្កើតគណនីតេឡេក្រាម និងពាក់ព័ន្ធនឹងការវិនិយោគនិងធ្វើពាណិជ្ជកម្មផ្សេងៗ និងបានផ្ញើសារទៅកាន់មនុស្សនានា។ 

លោករដ្ឋមន្ត្រីបន្តថា ៖ ខ្ញុំសូមបញ្ជាក់ថាគណនីនេះមិនមែនជាគណនីខ្ញុំទេ ជាគណនីក្លែងក្លាយ។ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន។ ជាមួយគ្នានេះ ខ្ញុំសូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះករណីគណនីនេះបង្កបញ្ហាឬផលប៉ះពាល់ណាមួយទេ។ ខ្ញុំសូមអំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនក្លែងបន្លំ។  សូមអរគុណ ៕ 

ដោយ ៖ សិលា


ចែករំលែក៖