ភ្នំពេញ ៖ អបអរសាទរកូនប្រុសពៅ ដែលបានទទួលមេដៃមាសពីរ (មេដាយមាសមួយសម្រាប់វិញ្ញាសាគណិតវិទ្យា និងមេដៃមាសមួយទៀតសម្រាប់វិញ្ញាសាភាសាអង់គ្លេស) ក្នុងការប្រឡងកម្រិតសាកលនៅឌូបៃ។ នេះជាការបង្ហោះលើផេកផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការ អបអរសាទរកូនប្រុសពៅ HUN PICH MONYRITHY SETH ទទួលមេដៃមាសពីរ (មេដៃមាសមួយសម្រាប់វិញ្ញាសាគណិតវិទ្យា និងមេដៃមាសមួយទៀតសម្រាប់វិញ្ញាសាភាសាអង់គ្លេស) ។
សូមបញ្ជាក់ថា ៖ កន្លងទៅ កូនប្រុសពៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ដែលមានអាយុ ៦ឆ្នាំបានទទួលចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យាក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ក្នុងចំណោមអ្នកចូលរួមប្រឡងសរុប ២ ៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅក្នុងឆាណែលតេឡេក្រាមដូច្នេះថា៖ «កូនប្រុស រិទ្ធិសិទ្ធិ បានផ្តល់កាដូធំមួយសម្រាប់ខ្ញុំនិងភរិយា នោះគឺលទ្ធផលប្រលងគណិតវិទ្យារបស់គាត់ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ដែលគាត់បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមប្រឡង ២ ៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក»។
គូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ពេជ ចន្ទមុន្នី កាលពីឆ្នាំ២០០៦ ដោយលោកទាំងពីរមានកូនស្រីចំនួន ២នាក់ និងកូនប្រុសម្នាក់ដែលជាកូនពៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលការចាត់តាំងពីព្រះមហាក្សត្រនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕
ដោយ ៖ សុខ ខេមរា