ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុកសំបូរ ខេត្តក្រចេះបំភ្លឺព័ត៌មានទាក់ទងនឹងការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុបរទេសនិយាយជាភាសាខ្មែរទាក់ទងនឹងមូលហេតុនៃភ្លើងឆេះផ្ទះ

ចែករំលែក៖

ខេត្ត​ក្រចេះ ​៖​ យោងតាម​សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកសំបូរ ខេត្តក្រចេះ​ នៅព្រឹក​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ ទាក់ទងនឹងការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុបរទេសនិយាយជាភាសាខ្មែរទាក់ទងនឹងមូលហេតុនៃភ្លើងឆេះផ្ទះ។ 

នៅក្នុង​សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកសំបូរ​ បានបញ្ជាក់ថា​ ថ្មីៗនេះមាន ការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA)បានបង្ហោះសារព័ត៌មានស្តីពី ក្រុមហ៊ុនវៀតណាម និងបន្តចុះដុតផ្ទះ និងគម្រាមចាប់ពលរដ្ឋកំពុងមានវិវាទដីធ្លី ករណីនេះរដ្ឋបាលស្រុកសំបូរមានកិត្តិយស សូមបំភ្លឺដល់ សាធារណៈជនមេត្តាជ្រាបថា៖

ករណីអគ្គីភយ័ដែលបានឆេះផ្ទះប្រជាពលរដ្ឋ បានកើតឡើងតាំងពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅ ចំណុចស្រែត្រាច ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជយ័ ខេត្តក្រចេះ ផ្ទះនោះជាខ្ទមចាំស្រែ ទំហំ ៤ម៉ែត្រ x ៦ ម៉ែត្រ ប្រក់ ស្បូវ ជញ្ជាំងស្លឹក របស់ ឈ្មោះ នុន មនោរម្យ អាយុ ៤១ ឆ្នាំ និងប្រពន្ធឈ្មោះ បាង ហៀង អាយុ ៣៩ ឆ្នាំ ជាប្រជាពលរដ្ឋ នៅភូមិ កំពង់ព្នៅ ឃុំកោះខ្មែរ ស្រុកសំបូរ ដែលមូលហេតុដោយសារ ប្រពន្ធយកប្តីមកពេទ្យ ហើយកូននៅដាំបាយ មិន ប្រយត្ន័បណ្តាលអោយរាលឆេះផ្ទះ និងពុំបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ ។

ករណីនេះជាឧបទ្ទវហេតុសុទ្ធសាធ ពុំមានជាប់ពាក់ពន្ធ័នឹងបញ្ហាវិវាទដីធ្លី រវាងក្រុមហ៊ុន និងប្រជា ពលរដ្ឋនៅមូលដ្ឋានដូចការលើកឡើងរបស់ វិទ្យុអាស៊ីសេរី (RFA) ឡើយ ។

ដូចនេះការផ្សាយពត័មានរបស់វិទ្យុអាស៊ីសេរី (RFA) គឺជាការបំភាន់មតិ ប្រឌិតរឿងឡើងក្នុងគោល បំណងញុះញង់ អុចអាល ដើម្បីឱ្យសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋ មានការយល់ច្រឡំមកលើអាជ្ញាធរខេត្ត ស្រុក ផ្នែកមន្ទីរជំនាញ និងក្រុមហ៊ុន ដែលកំពុងខិតខំយកចិត្តទុកដាក់សម្របសម្រួល និងដោះស្រាយបញ្ហាវិវាទនៅ មូលដ្ឋាន ប្រកបដោយសន្តិវិធី ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ​៖ តារា​


ចែករំលែក៖