ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៥៣នាក់ ក្នុងលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៨ករណីទូទាំងប្រទេសម្សិលមិញនេះ!   

ចែករំលែក៖

ភ្នំពេញ៖ សូមយុវជន និងយុវតីគ្រប់រូបគួរជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន៥៣នាក់ (ស្រី៩នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញទូទាំងប្រទេស បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៨ករណី នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ។

ក្នុងចំណោមជនសង្ស័យចំនួន៥៣នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៩នាក់(ស្រី ១នាក់),ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៧នាក់(ស្រី ៥នាក់) និងប្រើប្រាស់ ៨ករណី ឃាត់ ២៧នាក់(ស្រី ៣នាក់)។

ចំណែកវត្ថុតាងចាប់យកសរុបមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១៨១,៧១ក្រាម។

ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាបមានដូចខាងក្រោម ៖

កម្លាំងនគរបាលជាតិ ៧អង្គភាព

*១ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់យកIce ១៥,៣៨ក្រាម។

*២ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៥២ក្រាម។

*៣ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣២ក្រាម។

*៤ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៤នាក់ ស្រី ២នាក់ ចាប់យកIce ១,៤១ក្រាម។

*៥ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ១២,០៥ក្រាម។

*៦ / ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ២នាក់ ចាប់យកIce ០,៥៤ក្រាម។

*៧ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២៤ក្រាម។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ២អង្គភាព

*១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ១៥០,២៥ក្រាម។

*២ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់៕ដោយ៖តារា


ចែករំលែក៖