ខេត្តបន្ទាយមានជ័យៈគ្រោះថ្នាក់ចរាចរណពីរករណីផ្សេងគ្នាក្នុងថ្ងៃតែមួយឋិតក្នុងភូមិមិត្តភាពសង្កាត់ក្រុងប៉ោយប៉ែត។
អាជ្ញាធរមូលដ្ឋានប្រាប់ថាៈក្មេងស្រីម្នាក់បាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ នៅព្រឹកថ្ងៃទី ៩ខែកក្កដាឆ្នាំ ២០២៤
មានរថយន្តធន់ត្រាមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 2BS 4100 បានកិនក្មេងស្រី ម្នាក់ បណ្ដាល ឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
ប្រភពៈបានឱ្យដឹងថា ម្ចាស់រថយន្តបានឈប់ចតបញ្ឆេះរថយន្តចោលដោយមិនបានចុះពីក្នុងរថយន្តជាប់រវល់និយាយទូរសព្ទ ដោយមិនបានដឹងក្មេងស្រីរងគ្រោះនៅឈឱបកង់រថយន្តកង់ខាងមុខនោះទេ ក្រោយពីនិយាយទូរសព្ទរូចរាល់ម្ចាស់រថយន្តបានបញ្ជារថយន្តទៅមុខ ក៏កិនបណ្ដាលឲ្យស្លាប់ ខណៈនោះម្ចាស់រថយន្ត ក៏មានការងារឆ្ងល់ថា រថយន្តកិនអ្វីពេលឈប់រថយន្ត ចុះមើល ទើបដឹងថា កិនក្មេងស្រី ស្លាប់ បាត់បង់ ជីវិតទៅហើយ។
ក្មេងស្រីរងគ្រោះមានឈ្មោះឆៃ ស្រីណាអាយុ៣ឆ្នាំនៅភូមិកើតហេតុ។
ក្រោយកើតហេតុម្ចាស់រថយន្តបានរត់គេចខ្លួនបាត់បន្សល់រថយន្តនៅកន្លែងកើតហេតុ ។ អាជ្ញាធរបញ្ជាក់ថាៈនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែលមានករណីរថយន្តកុងទីន័រដឹកខ្សាច់បើកបរតាមផ្លូវZOA(បេតុង)ពីជើងមកត្បូងលុះមកដល់ចំណុចភូមិខាងលើបានបុកម៉ូតូមួយគ្រឿងបានចេញពីផ្លូវលំពីលិចមកកើត ខណៈម៉ូតូជិះក្នុងល្បឿនលឿនមិនប្រយត្នក៏ជ្រុលបុកកាងរថយន្តក៏ដូលចូលកង់កិនម៉ូតូរងការខូចខាតចំណែកមនុស្សរងរបួសធ្ងន់ផងដែរ។
រថយន្តបង្កម៉ាកFuSOក្បាលពណ៌ សទ្រុងពណ៌ខៀវចង្កូតស្ដាំពាក់ស្លាកលេខPS.0212 ចំណែកអ្នកបើកបររថយន្តនិងម៉ូតូមិនស្គាល់អត្តសញ្ញា ។ក្រោយកើតហេតុម្ចាស់ម៉ូតូត្រូវបានគេយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត
ដោយឡែកម្ចាស់រថយន្តបំរ៉ុងរត់គេចខ្លួនតែត្រូវសមត្ថកិច្ចតាមចាប់វិញ។ក្រោយកើតហេតុរថយន្តបុកក្មេងស្លាប់និងរថយន្តកុងទីន័ររួមទាំងម៉ូតូត្រូវនគរបាលយកទៅរក្សាទុកនៅកន្ងប៉ុស្ដ៌ប៉ោយប៉ែតរងចាំដោះស្រាយតាមផ្លូវច្បាប់។វណ្ណា