ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបឃាត់ខ្លួនមុខសញ្ញារក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់០៣នាក់​ នៅស្រុកបាណន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលស្រុកបាណន់ បង្រ្កាបឃាត់ខ្លួនមុខសញ្ញារក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់០៣នាក់អនុវត្តតាមច្បាប់។ 

ប្រភពដដែលបន្តថា​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានចុះប្រតិបត្តិការ បង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង កាលពីតសៀលថ្ងៃទី០៩ ខែកក្កដា ម្សិលមិញនេះ​ នៅចំណុចភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ 

 ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៣នាក់ ១-ឈ្មោះ ងឹម ភារម្យ ហៅ បាវ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង, ២-ឈ្មោះ តៅ ចាន់ទី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង និង៣-ឈ្មោះ សៅ វាសនា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖ 

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១១ថង់ ។

-សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

-ម៉ូតូចាស់កែច្នៃចំនួន០១គ្រឿង។

-ទូរស័ព្ទដៃចំនួន០១រឿង ។

 បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖