ព័ត៌មានទាន់ហេតុការណ៍៖

កូឡុំប៊ី និងអ៊ុយរ៉ាហ្គាយ ប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America ជាមួយនឹងកំណត់ត្រាមិនធ្លាប់មាន

ចែករំលែក៖

អ៊ុយរ៉ាហ្គាយ និងកូឡុំប៊ីនឹងត្រូវបំបែកប្រវត្តិសាស្ត្ររៀងខ្លួននៅពេលដែលពួកគេជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ កក្កដានេះ នៅក្រុង Charlotte រដ្ឋ North Carolina សហរដ្ឋអាមេរិក។

កូឡុំប៊ី ឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបានគេចចេញពីការចាញ់ក្នុង២៧ប្រកួតជាប់ៗគ្នា ដែលមានន័យថា ក្រុមនេះមិនដែលចាញ់គ្រប់ពេលវេលារបស់ខ្លួន។ រីឯអ៊ុយរ៉ាហ្គាយមានបំណងដណ្តើមយកពាន Copa America លើកទី១៦ មិនធ្លាប់មានពីមុនមក ដែលបច្ចុប្បន្នបានចែករំលែកកំណត់ត្រាឈ្នះ ១៥លើកដូចអាហ្សង់ទីន ដែលកំពុងរង់ចាំនៅវគ្គផ្តាច់ព្រ័ត្ររួចហើយក្រោយទម្លាក់កាណាដាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

អ៊ុយរ៉ាហ្គាយបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងការស៊ុតបាល់ប៉េណាល់ទីឈ្នះលើប្រេស៊ីល។ ពួកគេបានប្រព្រឹត្តកំហុសក្នុងការប្រកួតចំនួន២៦ដង និងទទួលបានកាតក្រហមសម្រាប់កំហុសរបស់ Nahitan Nandez លើ Rodrygo ប៉ុន្តែក៏បានបង្កើតឱកាសល្អជាងប្រេស៊ីលផងដែរ។ កីឡាករ Nandez នឹងត្រូវព្យួរមួយប្រកួត ខណៈខ្សែការពារ Ronald Araujo នឹងអវត្តមានក្នុងការប្រកួតដែលនៅសល់ដោយសារតែរបួសជើងក្នុងវគ្គ៨ក្រុមចុងក្រោយ។

អ្នកចាត់ការលោក Marcelo Bielsa មានការប្តេជ្ញាចិត្តថា ក្រុមរបស់លោកនឹងមិនផ្លាស់ប្តូរទម្រង់លេងវាយសម្រុករបស់ពួកគេឡើយ។ គ្រូបង្វឹករូបនេះបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា “បាល់ទាត់គឺជាការប្រកួតប្រជែងមួយ ហើយយើងតែងតែព្យាយាមដាក់នូវអ្វីដែលយើងធ្វើបានល្អបំផុត ហើយគូប្រជែងរបស់យើងនឹងធ្វើដូចគ្នា។ ប្រសិនបើយើងមិនព្យាយាមដាក់អ្វីដែលយើងធ្វើបានល្អបំផុតទេ យើងនឹងធ្វើឱ្យបាត់បង់ឱកាសផ្ទាល់ខ្លួនរបស់យើង”។

កូឡុំប៊ីដែលទើបនឹងឈ្នះ ៥-០ វគ្គ៨ក្រុមលើប៉ាណាម៉ា កំពុងសម្លឹងរកការឈានទៅវគ្គផ្តាច់ព្រ័ត្រ Copa America ជាលើកដំបូងរបស់ខ្លួនដែលខកខានក្នុងរយៈពេល២៣ឆ្នាំ។ កូឡុំប៊ីបានលេងវគ្គផ្តាច់ព្រ័ត្រចុងក្រោយរបស់ពួកគេក្នុងឆ្នាំ២០១១ ដោយបានផ្តួលម៉ិកស៊ិកដើម្បីឈ្នះពានរង្វាន់ Copa America តែមួយគត់របស់ពួកគេ។

កូឡុំប៊ីក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Nestor Lorenzo បានឃើញកីឡាករចំនួន៨ផ្សេងគ្នារកបានគ្រាប់បាល់តាមពីក្រោយក្នុងការប្រកួតរហូតមកដល់ពេលនេះ។ កីឡាករជើងចាស់ James Rodriguez មានភាពលេចធ្លោ ដែលត្រូវនឹងកំណត់ត្រារបស់ Lionel Messi សម្រាប់ Assists ច្រើនជាងគេ៥ដង ក្នុងការប្រកួតមួយ ចាប់តាំងពីស្ថិតិនេះត្រូវបានកត់ត្រាជាលើកដំបូងក្នុងឆ្នាំ២០១១។

លោក Lorenzo បាននិយាយថា “ការប្រកួតរវាងកូឡុំប៊ី និងអ៊ុយរ៉ាហ្គាយគឺសក្ដិសមសម្រាប់ការប្រកួតដ៏អស្ចារ្យនៅ Copa America ។ ពួកគេមិនអកម្មទេ ពួកគេចេញទៅដើម្បីឈ្នះ ហើយខ្ញុំប្រាកដថាយើងនឹងមានកម្មវិធីល្អមួយនៅថ្ងៃព្រហស្បតិ៍”។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី១៥ កក្កដាខាងមុខនេះ ក្នុងក្រុង Miami Gardens រដ្ឋ Florida សហរដ្ឋអាមេរិក ៕

ដោយ៖ ភារៈ(រូបភាព ៖ copaamerica.com)


ចែករំលែក៖