ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងព្រះវិហារ ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ករណីរក្សាទុក ជួញដូរ សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅថ្ងៃសុក្រទី១២ ខែកក្កដា ឆ្នាំ២០២៤ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១១ និង ២៥ នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ  បានបង្រ្កាបករណីរក្សាទុកជួញដូរសម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជនសង្ស័យឈ្មោះ លី បញ្ញា ស្ថិតក្នុងភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ (ប្រុស) មានឈ្មោះដូចខាងក្រោម៖

១/ឈ្មោះ សៅ កូរីរតនា ហៅប៉ម ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

២/ឈ្មោះ លី បញ្ញា ហៅកុ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

៣/ឈ្មោះ ព្រំ ចាន់រតនៈ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

៤/ឈ្មោះ ឡុង ស៊ីយ៉ា ហៅហ៊ីង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

៥/ឈ្មោះ កន សុខអំរិត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មន្រ្តីកិច្ចសន្យា រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

វត្ថុតាងគ្រឿងញៀនចាប់យក៖

១/មេតំហ្វេតាមីន(ICE)សរុបទម្ងន់ ៣,២ក្រាម(បីក្បៀសពីរក្រាម)។

សម្ភារៈ និងមធ្យោបាយចាប់យក៖ 

១/ម៉ូតូចំនួន ០១គ្រឿង។

២/ទូរស័ព្ទចំនួន ០៤គ្រឿង។

៣/សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យទង ០៥នាក់ ត្រូវបានកម្លាំងជំនាញយើងកសាងសំណុំរឿងបញ្ជួនទៅអយ្យការសាលាដំបូងខេត្តចាត់ការបន្តតសមនីតិវិធីច្បាប់ ៕

ដោយ ៖ សិលា


ចែករំលែក៖