ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តស្ទឹងត្រែង បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលរៀបចំនូវប្រាសាទព្រះគោ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ 

លោកអភិបាលខេត្ត ចាត់ទុកថា សេចក្តីសុខ របស់បងប្អូន ជាក្តីប្រាថ្នា របស់អាជ្ញាធរ ថ្នាក់ដឹកនាំ ពីព្រោះថា ប្រមុខរដ្ឋាភិបាលកម្ពុ ជា បានផ្តល់ អនុសាសន៍ដល់មន្ត្រីទាំងអស់ ធ្វើខ្លួនឲ្យត្រឹមត្រូវដើម្បីបម្រើប្រជាជន។ លោកបន្តថា ,«ធ្វើជាមន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរាស្ត្រឡើយ» ! ដែលលោកប្រាប់ទៅមន្ត្រីរបស់ខ្លួនឲ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ប្រជាជន។

លោកថា ,ភាពមិនត្រឹមត្រូវគឺ « មន្ត្រីរដ្ឋខ្លះ មិនគិតថាខ្លួនស៊ីប្រាក់ខែពីរាស្ត្រហើយ ត្រូវ បម្រើរាស្ត្រនោះទេ តែតាំងខ្លួនជាចៅហ្វាយ រាស្ត្រ ចំណុចជាកំហុសឆ្គង ហើយខ្វះភាពទទួលខុសត្រូវ មិនយល់ពីតួនាទី ភារកិច្ចរបស់ខ្លួន ។ 

សូមបញ្ជាក់ថា ៖ ប្រាសាទព្រះគោ(ស្ទឹងត្រែង) ស្ថិតនៅក្នុងប្រភេទតំបន់ទេសចរណ៏ ប្រាសាទ និងសញ្ញាសំគាល់។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃតំបន់ទេសចរណ៏ប្រាសាទព្រះគោ(ស្ទឹងត្រែង)ដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ មើលរចនាប្រាសាទ, ទស្សនាវត្ត និងចំណុចផ្សេងៗទៀត។ ប្រាសាទព្រះគោ ជារមណីយដ្ឋាន ប្រវត្តិសាស្ត្រ និង វប្បធម៌ហើយក៏បានកសាងឡើងប្រហែលនៅចុងសតវត្សរ៍ទី៦ ឬសតវត្សរ៍ទី៧ នៃគ្រិស្ករាជ។

ប្រាសាទព្រះគោ(ស្ទឹងត្រែង) មានទីតាំងស្ថិតនៅ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងមានចម្ងាយប្រហែល 13km ពីរង្វង់មូលថ្មី ៕

ដោយ ៖ សិលា


ចែករំលែក៖