ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់ អំពី រោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទក្រៅ! (Peripheral nervous system)

ចែករំលែក៖

ភ្នំពេញ ៖ ជំងឺប្រព័ន្ធប្រសាទក្រៅ ស្ដែងឡើងក្នុងរូបភាពច្រើនបែប ដែលអ្នកជំងឺ និងគ្រូពេទ្យក្រៅពីជំនាញខាងប្រព័ន្ធប្រសាទ អាចមិនបានគិតដល់ និងងាយមើលរំលង។ គឺជាមូលហេតុមួុយក្នុងចំណោមមូលហេតុផ្សេងៗដ៏ទៃទៀត ដែលនាំអ្នកជំងឺជាច្រើនអាចត្រូវចំណាយថវិកា និងពេលវេលាច្រើន ដើម្បីរកមូលហេតុ និងវិធីសាស្ត្រព្យាបាល តែមិនទទួលបានលទ្ធផលគាប់ប្រសើរ។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ មានអ្នកជំងឺជាច្រើនបានមកទទួលការពិនិត្យអេឡិចត្រូណឺរូមីញ៉ូក្រាម (ENMG) ដែលក្រុមការងារជំនាញរកឃើញថាមានប៉ះពាល់ទៅនិងជំងឺប្រព័ន្ធប្រសាទក្រៅ។

រោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទក្រៅមានដូចជា៖

– ចុះខ្សោយកម្លាំងសាច់ដុំ ឬស្វិតសាច់ដុំ

– ឈឺ ចុករោយ តាមសាច់ដុំ

– ស្ពឹក ស្រពន់

– ទទួលអារម្មណ៍ថាក្ដៅ ឬក្រហាយ

– មានអារម្មណ៍ថាដូចជាមានស្រមោចវារ ឬម្ជុលចាក់

រោគសញ្ញាទាំងនេះអាចកើតមាននៅលើដៃ ឬជើង ឬពេញទាំងដងខ្លួន

«ប្រសិនបើលោក លោកស្រីមានអាការៈដូចជម្រាបខាងលើ លោក លោកស្រីអាចមកទទួល សេវាពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញជំងឺប្រព័ន្ធប្រសាទ ដែលមានបទពិសោធន៍ខ្ពស់ច្រើនឆ្នាំក្នងការងារ និងដោយមានជំនួយការពីម៉ាស៊ីនអេឡិចត្រូណឺរូមីញ៉ូក្រាម ដែលជាឧបករណ៍ វេជ្ជសាស្ត្រស្វែងរកជំងឺប្រព័ន្ធប្រសាទ និងវិបត្តិសាច់ដុំបានឆាប់រហ័ស ច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅមន្ទីរពេទ្យកាល់ម៉ែត។» នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖