ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់ អំពី ជំងឺភ្នែកស្ងួត! កើតយ៉ាងដូចម្តេច?

ចែករំលែក៖

ភ្នំពេញ ៖ ជំងឺភ្នែកស្ងួត (Sécheresse oculaire) ជាជំងឺដែលអាចកើតមាននៅលើមនុស្សគ្រប់វ័យ។ ភ្នែកស្ងួត(Sécheresse oculaire)នេះ មាន5% ទៅ 35%នៃប្រជាជនទាំងអស់ ហើយប្រជាជននៅអាស៊ីមាន33%ច្រើនជាងនៅដំបន់ផ្សេងៗ ហើយភាគច្រើនកើតមានលើមនុស្សដែលមានអាយុលើសពី50ឆ្នាំឡើង(មនុស្សស្រីច្រើនជាងមនុស្សប្រុស)។

១) រោគសញ្ញា៖

   – មានអារម្មណ៍ដូចឈឺចាក់ៗក្នុងភ្នែក

   – ក្រហាយក្នុងភ្នែក

   – រមាស់ក្នុងភ្នែក

   – មានអារម្មណ៍ដូចមានក្រាប់ខ្សាច់ក្នុងភ្នែក

   – មានការឈឺចាប់ខ្លះ

   – ស្រវាំងភ្នែក

   – ចាញ់ពន្លឺថ្ងៃ

   – ហៀរទឹកភ្នែក

២) ជំងឺភ្នែកស្ងួតបណ្តាលមកពី៖

   – កត្តាជាច្រើនដែលមាននៅលើផ្ទៃភ្នែក(Surface oculaire) 

   – បណ្តាមកពីការខ្វះលំហូរទឹកភ្នែក និងអមជាមួយបញ្ហាភ្នែកមួយចំនួនទៀត 

   – លំហូរទឹកភ្នែកគ្មានលំនឹង 

   – មានរលាកផ្ទៃគ្រាប់ភ្នែក 

   – មានការខូចខាតប្រព័ន្វប្រសាទនៃការបង្កើតទឹកភ្នែក(abnormalie neurosensoriel)ដែលមានតួនាទីក្នុងការធានាទឹកភ្នែកនៅលើផ្ទៃគ្រាប់ភ្នែក។

៣) មូលហេតុដែលនាំឲ្យមានជំងឺភ្នែកស្ងួត៖

   – 14% មានទឹកភ្នែកមិនគ្រប់គ្រាន់ដោយសារខ្វះខាតទឹកភ្នែកបណ្តោះអាសន្ន

   – 86% អ្នកជំងឺមានទឹកភ្នែកធម្មតាតែទឹកភ្នែកនោះគ្មានគុណភាព(Larmes de mauvaise qualité)

   – បណ្តាលមកពីមានការរលាករ៉ាំរ៉ៃនៃត្របកភ្នែក(inflammation chronique des paupière;Blépharite)

   – ការស្ងួតភ្នែកដោយសារមានរំហួតទឹកភ្នែក(Sécheresse evaporative par déficit lipidique)ដូចជា៖

      • ការសម្លឹងកុំព្យូទ័រយូរ

      • មើលទូរទស្សន៍ នៅក្រោមកំដៅថ្ងៃ នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ នៅក្រោមកង្ហារ។ល។

«ប្រសិនបើលោកអ្នកមានបញ្ហាដូចការរៀបរាប់ខាងលើ ឫមានតម្រូវការពត៌មានលំអិតបន្ថែម សូមមេត្តាអញ្ជើញមកពិគ្រោះយោបល់ និងទទួលប្រឹក្សាអំពីវិធីសាស្ត្រនៃការព្យាបាលពីក្រុមការងារវេជ្ជបណ្ឌិតឯកទេស ជំនាញផ្នែកចក្ខុរោគនៅមន្ទីរពេទ្យកាល់ម៉ែត។» នេះជាការបញ្ជាក់ពីខាង មន្ទីរពេទ្យកាល់ម៉ែត ៕

ដោយ ៖ សិលា


ចែករំលែក៖