ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់មកពីខេត្តបាត់ ដំបង ដើម្បី មក ឆ្លងទន្លេនៅមន្ទីរពេទ្យ គន្ធបុប្ផា មិនបានដូចបំណង នោះ ទេ ដោយសារ ផ្ទៃពោះគ្រប់ខែ ណាមួយទំនងរាន់ពេកមិនអាចចាំទៅដល់មន្ទីរពេទ្យទាន់ ក៏ត្រូវ បានឆ្លងទន្លេមុន ទៅ ដល់គោលដៅ សម្រាលកូននៅលើទូកស្មាច់តែម្ដង លើផ្ទៃទឹកក្នុង សង្កាត់ ចុងឃ្នៀស ដែលមានព្រំប្រទល់ជាប់នឹងខេត្តសៀមរាប ។ ប៉ុន្តែ ជាសំណាងធំមួយ ព្រោះពេលរាន់ខ្លាំង បានទូរស័ព្ទមកនគរបាលប៉ុស្តិ៍ដើម្បីជាដំណឹង ។ ភ្លាមៗ ពេលទទួលបានព័ត៌មាននេះ នគរបាលប៉ុស្តិ៍ ដែលនៅលើច្រាំង បានអន្តរាគមន៍យ៉ាងរហ័ស ទៅមណ្ឌលសុខភាពចុងឃ្នៀសដែលនៅជិត ក៏បានក្រុមគ្រូពេទ្យ មណ្ឌល សុខភាព ចុងឃ្នៀស ចុះទូកមកជួយ សង្គ្រោះទាន់ពេល ដោយសុវត្ថិភាពទាំងម្តាយ និង កូន ។
ស្ត្រីដែលឆ្លងទន្លេ លើទូកស្មាច់នេះគឺ នៅវេលា ម៉ោង៧ និង១០ នាទីព្រឹកថ្ងៃ ទី២៦ ខែ កក្កដា ឆ្នាំ២០២៤ ស្ថិត ក្នុងភូមិ សាស្ត្រ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប ។
បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឱ្យដឹង នៅ យប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៤ថា ស្ត្រីដែលឆ្លងទន្លេ នៅលើទូកស្មាច់នោះ មានឈ្មោះ ភោគ ស្រីល័ក្ខ អាយុ ១៩ ឆ្នាំ រស់នៅ ភូមិ ក្បាលតោល ឃុំ កោះជីវាំង ស្រុក ឯកភ្នំ ខេត្តបាត់ដំបង កើត បានកូនប្រុសដែល ជាកូនដំបូង ។
បច្ចុប្បន្ន ស្ត្រី ដែលបានឆ្លងទន្លេ លើទូកស្មាច់នោះ បាន ត្រឡប់ទៅលំនៅឋាន របស់គាត់វិញហើយ ខណៈ ម្តាយ និង ទារក មានសុខភាពល្អទើប លោកគ្រូ អ្នកគ្រូពេទ្យឱ្យ ត្រឡប់ទៅវិញ ។
សូមបញ្ជាក់ថា ៖ យើងគ្រប់គ្នាពិតជាដឹងហើយថា ពាក្យថា(ម្ដាយ) គឺមានន័យធំធេងណាស់ ដែលកូនមិនអាចបំភ្លេចបាន ក្នុងរយៈពេលប្រាំបួនខែដប់ថ្ងៃ ដែលកូននៅក្នុងផ្ទៃម្ដាយមិនទាន់ឃើញ ពន្លឺព្រះអាទិត្យ គឺ(ម្ដាយ) បានបំពេញកាតព្វកិច្ចថែរក្សាសុខភាពកូនក្នុងផ្ទៃ រហូតដល់កូនឃើញពន្លឺ នាថ្ងៃដំបូងឮសូរសម្លេងស្រែកយំ ម្ដាយអរណាស់ អររហូត ដល់ភ្លេចថាខ្លួន កំពុងឈឺចុកចាប់ថ្ងៃដែលកូនឃើញពន្លឺព្រះអាទិត្យនេះ។ ដូច្នេះហើយ មានតែស្ត្រីទេដឹងថា ពាក្យថា(ម្ដាយ) មានទំហំធំធេងប៉ុណ្ណាសម្រាប់កូនៗ ទាំងនៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជាបណ្តាប្រទេសនៅលើពិភពលោក៕
ដោយ ៖ សិលា