ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១១លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ស្រី ១នាក់), រងរបួសសរុប ២៨នាក់ (ស្រី ១៣នាក់), រងរបួសធ្ងន់ ១០នាក់ (ស្រី ១នាក់) រងរបួសស្រាល ១៨នាក់ (ស្រី ១២នាក់) និងមិនពាក់មួកសុវត្ថិភាព ៧នាក់ (យប់ ៥នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ២នាក់, ធ្ងន់ ៧នាក់, ស្រាល ១៦នាក់) , មិនគោរពសិទិ្ឋ ២លើក (ស្លាប់ ១នាក់, ធ្ងន់ ២នាក់, ស្រាល ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់), ប្រជែងគ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) និងស្រវឹង ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ២នាក់) ៕
ដោយ ៖ សិលា