ព័ត៌មានទាន់ហេតុការណ៍៖

កីឡាទ្រីយ៉ាត្លុងនៅអូឡាំពិកបានចាប់ផ្តើម ខណៈទន្លេ Seine បានឆ្លងកាត់ការធ្វើតេស្តពីអនាម័យ

ចែករំលែក៖

ការប្រកួតកីឡាទ្រីយ៉ាត្លុងអូឡាំពិកបុរស និងនារីត្រូវបានអនុញ្ញាតឱ្យធ្វើឡើងនៅថ្ងៃពុធ ទី៣១ កក្កដានេះ បន្ទាប់ពីការធ្វើតេស្តបង្ហាញថា ទន្លេ Seine មានអនាម័យគ្រប់គ្រាន់សម្រាប់ការប្រកួត។ ការពន្យាពេលប្រកួតធ្វើឡើងតាមរយៈការព្រួយបារម្ភថា ដោយសារតែគុណភាពទឹករបស់ទន្លេ Seine គ្មានអនាម័យ។

អ្នករៀបចំធ្លាប់បាននិយាយថា ព្រឹត្តិការណ៍នេះមានឱកាសត្រឹមតែ៦០% ប៉ុណ្ណោះក្នុងការដំណើរការទៅមុខបន្ទាប់ពីនោះត្រូវបានពន្យារពេល។ លទ្ធផលពីការវិភាគទឹកចុងក្រោយ ដែលទទួលបាននៅម៉ោង១:២០នាទីថ្ងៃពុធ ត្រូវបានចាត់ទុកថា អនុលោមតាម World Triathlon។

កីឡាការិនី Alex Yee របស់ចក្រភពអង់គ្លេស គឺជាបេក្ខភាពមួយរូបដែលចូលចិត្តមេដាយមាសក្នុងការប្រណាំង ខណៈដែលមិត្តរួមក្រុម Beth Potter គឺជាម្ចាស់ជើងឯកពិភពលោកផ្នែកនារី។ ព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅខាងមុខបានដកចេញនូវការព្រួយបារម្ភពីមុនដែលវាប្រហែលជាត្រូវបានធ្វើការប្រកួតជាប្រភេទ duathlon ដោយគ្រាន់តែការហែលទឹកជាមធ្យោបាយចុងក្រោយ។

ការធ្វើតេស្តគុណភាពរបស់ទន្លេ Seine ប្រចាំថ្ងៃត្រូវបានអនុវត្ត ដោយមានភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ បណ្តាលឱ្យទឹកទន្លេមានភាពកខ្វក់ពេកសម្រាប់ការប្រកួតប្រជែង។ មុនការប្រកួត វគ្គហ្វឹកហ្វឺនហែលទឹកត្រូវបានលុបចោល ដោយសារគុណភាពទឹក ប៉ុន្តែអ្នករៀបចំមានទំនុកចិត្តថា ព្រឹត្តិការណ៍កីឡាទ្រីយ៉ាត្លុងនឹងប្រព្រឹត្តទៅដូចការគ្រោងទុក។

ការធ្វើតេស្តកំពុងត្រូវបានអនុវត្តជារៀងរាល់ថ្ងៃលើគុណភាពទឹកនៅក្នុងទន្លេ Seine ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះកីឡាទ្រីយ៉ាត្លុងចម្រុះនៅថ្ងៃទី៥ ខែសីហា ការហែលទឹកម៉ារ៉ាតុងអូឡាំពិកនៅថ្ងៃទី៨ និងថ្ងៃទី៩ ខែសីហា និងព្រឹត្តិការណ៍ Para-triathlon នៅប៉ារ៉ាឡាំពិកដែលចាប់ផ្តើមនៅថ្ងៃទី២៨ ខែសីហា។

ការហែលទឹកនៅក្នុងទន្លេត្រូវបានហាមឃាត់អស់រយៈពេលជាង១០០ឆ្នាំមកហើយ ដោយសារតែកម្រិតនៃការបំពុលខ្ពស់ និងហានិភ័យនៃជំងឺ ប៉ុន្តែអាជ្ញាធរបារាំងបានវិនិយោគយ៉ាងច្រើនដើម្បីធ្វើឱ្យទន្លេ Seine ហែលទឹកបានជាផ្នែកមួយនៃកេរ្តិ៍ដំណែលនៃប្រកួត។

អ្នករៀបចំបាននិយាយថា ទឹកប្រាក់ប្រហែល១.៤ពាន់លានអឺរ៉ូត្រូវបានចំណាយលើគម្រោងបង្កើតឡើងវិញដើម្បីធ្វើឱ្យទន្លេ Seine មានសុវត្ថិភាព។ អភិបាលក្រុងប៉ារីសលោកស្រី Anne Hidalgo ថ្មីៗនេះបានហែលក្នុងទន្លេដើម្បីបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងសម្អាតដែលបានធ្វើឡើង ហើយកាលពីដើមខែនេះ ការធ្វើតេស្តបានបង្ហាញថា ទន្លេគឺស្អាតគ្រប់គ្រាន់សម្រាប់ការហែលទឹក។

ទោះជាយ៉ាងណាក៏ដោយ ភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងប៉ារីសកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ បានធ្វើឱ្យគុណភាពទឹកធ្លាក់ចុះ។ ភ្លៀងផ្គររន្ទះត្រូវបានព្យាករណ៍សម្រាប់ព្រឹកថ្ងៃពុធ បន្ទាប់ពីការព្យាករណ៍សីតុណ្ហភាពខ្ពស់រហូតដល់៣៥អង្សារនៅថ្ងៃអង្គារ។

បច្ចុប្បន្ន បារាំងនៅពីក្រោយពិន្ទុមធ្យមរបស់សហភាពអឺរ៉ុប ខាងក្រៅសម្រាប់លក្ខខណ្ឌទឹកដែលមានគុណភាពខ្ពស់ជាងគេ។ នៅចន្លោះថ្ងៃទី១៧-២៣ ខែកក្កដា ទិន្នន័យបានបង្ហាញថា ទន្លេដែលកាត់រដ្ឋធានីបារាំងគឺសមរម្យសម្រាប់ការហែលទឹករយៈពេលប្រាំមួយថ្ងៃក្នុងចំណោម៧។ កាលពីខែមិថុនា កម្រិតអនាម័យមានចំនួន១០ដងច្រើនជាងកម្រិតដែលអាចទទួលយកបានដោយសហព័ន្ធកីឡាទ្រីយ៉ាត្លង ៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖