ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតរបស់អត្តពលិកកម្ពុជានៅអូឡាំពិកប៉ារីសឆ្នាំ២០២៤

ចែករំលែក៖

ប្រទេសបារាំង៖ តារាងការប្រកួតសម្រាប់អត្តពលិកកម្ពុជាទាំង៣រូបដែលតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅលើកទី៣៣នៅទីក្រុងប៉ារីសប្រទេសបារាំងត្រូវបានបង្ហាញឱ្យដឹង។

កីឡាករហែលទឹកកូនកាត់កម្ពុជា-បារាំង អាយុ១៨ឆ្នាំ Antoine De Lapparent ប្រកួតទី១ តាមពីក្រោយដោយកីឡាការិនីហែលទឹក Sakbun Apsara Katarina និងកីឡាកររត់ប្រណាំងកីឡាករ ឈុន ប៊ុនថន។

Lapparent ដែលជាអត្តពលិកវ័យក្មេង និងលេចធ្លោរបស់កម្ពុជាបានប្រកួតលើវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្របុរសនៅ Paris La Defense Arena កាលពីថ្ងៃពុធវេលាម៉ោង៤រសៀលម៉ោងនៅកម្ពុជា។ កីឡាករបានប្រកួតជាមួយអ្នកហែលទឹកល្អបំផុតមកពី Suriname តង់ហ្សានី អែលសាល់វ៉ាឌ័រ ម៉ូរីស បង់ក្លាដែស អូម៉ង់ និងលីប៊ី ដោយទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងវគ្គជម្រុះ។

ចំណែក Katarina អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ-អាមេរិក នឹងចូលរួមក្នុងវិញ្ញាសាហែលសេរី៥០ម៉ែត្រ ផ្នែកនារីនៅថ្ងៃសៅរ៍ វេលាម៉ោង៤និង១១នាទីរសៀល ម៉ោងនៅកម្ពុជា នៅកីឡដ្ឋាន Paris La Defense Arena។ នាងនឹងប្រជែងជាមួយអត្តពលិកមកពីប្រទេសនីហ្សេរីយ៉ា ហ្វីជី ហ្គាណា អាស៊ែបៃហ្សង់ កូសូវ៉ូ ម៉ាដាហ្គាស្ការ និងកៀហ្ស៊ីស៊ីស្ថាន។

ដោយឡែកកីឡាករ ឈុន ប៊ុនថន វ័យ៣១ឆ្នាំ ជាកីឡាកររត់ប្រណាំងលំដាប់កំពូលរបស់កម្ពុជា នឹងប្រកួតវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ នៅកីឡដ្ឋាន Stade De France នៅថ្ងៃពុធ វេលាម៉ោងប្រហែល៥ល្ងាច ម៉ោងនៅកម្ពុជា ដោយមានវិញ្ញាសារត់៨០០ម៉ែត្រផ្នែកបុរសមានអ្នករត់៥០នាក់មកពី៣២ប្រទេស។

គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនអត្តពលិកតែ៣នាក់ទេទៅចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសតិចជាងប្រទេសអាស៊ានផ្សេងទៀតដូចជាថៃ និងឥណ្ឌូនេស៊ី។ ការបញ្ជូនទៅប្រកួតនេះដោយសារមានអត្តពលិកតិចតួចពេក ដែលមានសមត្ថភាពគ្រប់គ្រាន់ ដែលកម្ពុជាគ្រោងនឹងធ្វើឲ្យបានច្រើនជាងនេះក្នុងការបញ្ជូនអត្តពលិកកាន់តែច្រើនទៅចូលរួមព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់ពិភពលោកដូចជាកីឡាអូឡាំពិកជាដើម ៕

ដោយ៖ ភារៈ (រូបភាព ៖ Olympic 2024)


ចែករំលែក៖