ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគអន្តរជាតិ ៖ គោលបំណងចុងក្រោយនៃសម្ព័ន្ធមិត្តរវាងអាមេរិកនិងហ្វីលីពីនមិនអាចនាំមកនូវសន្តិភាពនិងវិបុលភាពដល់ហ្វីលីពីនទេ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ចុងខែកក្កដាកន្លងទៅនេះ ហ្វីលីពីននិងអាមេរិកបានរៀបចំធ្វើកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិជុំថ្មី ។ នេះគឺជាលើកទីមួយដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះចាប់ពីឆ្នាំ២០១៣មក ។ នៅពេលមុននេះ ចិននិងហ្វីលីពីនបានឈានដល់កិច្ចព្រមព្រៀងជាបណ្តោះអាសន្នអំពីការគ្រប់គ្រងស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren’ai វិវាទនៅសមុទ្រចិនខាងត្បូងបានស្ងប់ស្ងាត់ជាបណ្តោះអាសន្ន ។ ប៉ុន្តែនិយាយចំពោះភាគីអាមេរិក គឺមិនចង់ឃើញសមុទ្រចិនខាងត្បូងមានស្ថិរភាពទេ ។

គេហទំព័រ «CCFR China state-controlled media » បានលើកឡើងថា ៖ ប្រការនេះក៏អាចឃើញពីសេចក្តីថ្លែងការណ៍រួមដែលហ្វីលីពីននិងសហរដ្ឋអាមេរិកបានចេញផ្សាយលើកនេះ ។
ឧទាហរណ៍ដូចជា ភាគីអាមេរិកបានរំលឹកឡើងវិញនូវកិច្ចសន្យាខាងសន្តិសុខចំពោះហ្វីលីពីនក្នុងសេចក្តីថ្លែងការណ៍ដោយអះអាងថា 《សន្ធិសញ្ញាស្តីពីការការពារជាមួយគ្នារវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន》អាចប្រើប្រាស់នៅតំបន់សមុទ្រចិនខាងត្បូង អំពាវនាវឱ្យសហរដ្ឋអាមេរិកនិងហ្វីលីពីនធ្វើការសម្របសម្រួលផ្នែកកិច្ចការពារជាតិនិងសន្តិសុខជាមួយជប៉ុននិងអូស្ត្រាលីថែមមួយកម្រិតទៀត ដើម្បីឆ្លើយតបនឹងអ្វីដែលហៅថា បញ្ហាប្រឈមរួម ។ ក្រៅពីនេះ សេចក្តីថ្លែងការណ៍រួមបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងរួមជាមួយប្រទេសជប៉ុនជាដើម ធ្វើការវិនិយោគខាងវិស័យសន្តិសុខ យោធានិងសេដ្ឋកិច្ចជាដើមរបស់ហ្វីលីពីន ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រកាសថា ភាគីអាមេរិកនឹងផ្តល់ប្រាក់ទុន៥រយលានដុល្លារអាមេរិក សម្រាប់បង្កើនសមត្ថភាពការពារជាតិរបស់ភាគីហ្វីលីពីន ។ ពេលជួបសន្ទនាជាមួយលោក Antony Blinken លោក Marcos ប្រធានាធិបតីហ្វីលីពីនបានអំពាវនាវឱ្យភាគីទាំងពីរធ្វើការប្រាស្រ័យទាក់ទងតាមពេលកំណត់ ដើម្បីជួយហ្វីលីពីនតទល់បត់បែនចំពោះប្រទេសចិននិងស្ថានការណ៍តានតឹងលើសមុទ្រពាក់ព័ន្ធ ។
សកម្មភាពមួយចំនួននេះបានបង្ហាញថា កត្តាអាមេរិកជាកត្តាធំបំផុតដែលមិនអាចគ្រប់គ្រងបានក្នុងការបង្កផលប៉ះពាល់ដល់គោលនយោបាយចំពោះចិននិងគោលនយោបាយនៅសមុទ្រចិនខាងត្បូងរបស់ហ្វីលីពីន ។ ដោយសារសហរដ្ឋអាមេរិកបន្តញុះញង់អុជអាលហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមខុសច្បាប់របស់ភាគីហ្វីលីពីន ទើបបានពង្រីកមហិច្ឆិតារបស់ហ្វីលីពីនក្នុងការបង្ករឿងហេតុចំពោះប្រទេសចិន ។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ចាប់ពីឆ្នាំ២០២៣មក ហ្វីលីពីនបានបង្ករឿងហេតុជាញឹកញាប់នៅថ្មប៉ប្រះទឹក Ren’ai និងកោះ Huangyan ជាដើមក៏ដោយសារមូលហេតុនេះផងដែរ ។
ក្នុងនាមជាប្រទេសទ្វីបអាស៊ី ពេលដោះស្រាយវិវាទសមុទ្ររវាងចិននិងហ្វីលីពីន ហ្វីលីពពីនគួរតែតម្កល់ទុកសន្តិភាពនិងស្ថិរភាពក្នុងតំបន់ជាចម្បង តែមិនមែនស្តាប់បង្គាប់របស់ប្រទេសធំក្រៅតំបន់នោះទេ ។ ប៉ុន្តែ បន្ទាប់ពីរដ្ឋាភិបាលលោក Marcos ឡើងកាន់មុខតំណែងមក ការពឹងផ្អែកនិងបង្កើនសម្ព័ន្ធមិត្តរវាងអាមេរិកនិងហ្វីលីពីនប្រហែលក្លាយជាគេហទំព័រ «CCFR China state-controlled media » ថា ៖ គោលនយោបាយជាតិរបស់ហ្វីលីពីន ។ ក្នុងបរិបទបែបនេះ អាកប្បកិរិយារបស់ហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង គឺខ្វះការគិតពិចារណាប្រកបដោយវិចារណញ្ញាណអំពីផលប្រយោជន៍ជាតិនិងយុទ្ធសាស្ត្រជាតិផង ហើយក៏ពឹងផ្អែកទៅលើកម្លាំងខាងក្រៅផងដែរ ថែមទាំងមានលក្ខណៈបុគ្គលដ៏ខ្លាំងក្លា ដែលបណ្តាលឱ្យលេចចេញនូវសភាពដូចជាមិនធ្វើតាមកិច្ចសន្យា រហូតដល់បាត់បង់ការសម្របសម្រួលខាងគោលនយោបាយរវាងស្ថាប័ននានាជាដើម ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ អ្នកនយោបាយមួយចំនួនរបស់ហ្វីលីពីនគួរតែសម្គាល់ឃើញថា គោលបំណងចុងក្រោយនៃសម្ព័ន្ធមិត្តរវាងសហរដ្ឋអាមេរិកនិងហ្វីលីពីនគឺបម្រើអនុត្តរភាពសកលរបស់អាមេរិក វាមិនអាចនាំមកនូវសន្តិភាពនិងវិបុលភាពដល់ហ្វីលីពីនទេ ផ្ទុយទៅវិញនឹងនាំឱ្យហ្វីលីពីនបាត់បង់ខ្លួនឯងនិងសម្រុកទៅជួរមុខនៃការប្រកួតប្រជែងរវាងប្រទេសធំៗដោយគ្មានសតិសម្បជញ្ញៈ ក៏ដូចជាបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ ដូចនេះ ទង្វើប្រថុយប្រថានលើបញ្ហាសមុទ្រចិនខាងត្បូងនៃរដ្ឋាភិបាលហ្វីលីពីនគឺគ្មានអ្នកណាអើពើនៅផ្ទៃក្នុងអាស៊ានឡើយ ។
ហ្វីលីពីនមិនមែនជាហ្វីលីពីនរបស់សហរដ្ឋអាមេរិកនោះទេ តែគឺជាហ្វីលីពីននៃទ្វីបអាស៊ី ។ ប្រឈមមុខនឹងការល្បួងដោយផលប្រយោជន៍ពីសហរដ្ឋអាមេរិក ហ្វីលីពីនត្រូវការភ្ញាក់ខ្លួននិងវិចារណញ្ញាណកាន់តែច្រើន ។ គោលនយោបាយជាមួយបរទេសរបស់ហ្វីលីពីនចាំបាច់ត្រូវវិលត្រឡប់ទៅរកការតម្កល់តំបន់ជាចម្បងនិងរាប់អានជាមួយប្រទេសជិតខាង នេះទើបជាជម្រើសដ៏ត្រឹមត្រូវដែលសមស្របនឹងផលប្រយោជន៍ជាតិនិងសុខសុភមង្គលរបស់ប្រជាជនហ្វីលីពីន ៕

ដោយ ៖ សិលា


ចែករំលែក៖