ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ បានកើតឡើងចំនួន ៨លើក បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក! មិនត្រូវបើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! គោរពច្បាប់ចរាចរណ៍ ស្មេីនិងគោរពជីវិតរបស់លោកអ្នក! មិនត្រូវប្រើប្រាស់ទូរស័ព្ទ ពេលលោកអ្នកកំពុងបើកបរ!
ជាក់ស្ដែងចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ៨លើកនេះ រួមមាន៖ (យប់ ៤លើក) បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ (ស្រី ១នាក់), រងរបួសសរុប ៩នាក់ (ស្រី ២នាក់), រងរបួសធ្ងន់ ៥នាក់ (ស្រី ២នាក់) រងរបួសស្រាល ៤នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១១នាក់ (យប់ ៤នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ២លើក (ស្លាប់ ២នាក់, ធ្ងន់ ០នាក់, ស្រាល ២នាក់) , មិនគោរពសិទិ្ឋ ២លើក (ស្លាប់ ០នាក់, ធ្ងន់ ៣នាក់, ស្រាល ១នាក់), បត់គ្រោះថ្នាក់ ២លើក (ស្លាប់ ២នាក់, ធ្ងន់ ២នាក់, ស្រាល ១នាក់), កត្តាយាន ១លើក (ស្លាប់ ០នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) និងកត្តាអាកាសធាតុ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) ៕ដោយ៖តារា