ព័ត៌មានទាន់ហេតុការណ៍៖

គោរព​ច្បាប់​ចរាចរណ៍​ស្មើនឹង​គោរព​ជីវិត​ខ្លួនឯង​!​ មនុស្ស​ស្លាប់​ ៤​នាក់​ និង​របួសធ្ងន់​ស្រាល​ ៩​នាក់​ បន្តជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅតាមដងផ្លូវ​ រយៈពេល​១ថ្ងៃ​ៗ

ចែករំលែក៖

ភ្នំពេញ​៖​ ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ចេញ​ដោយ​នាយក​ ដ្ឋា​ន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ២០២៤នេះ​ បានកើតឡើង​ចំនួន​ ៨​លើក​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ ៤​នាក់​ និង​របួសធ្ងន់​ស្រាល​ ៩​នាក់​។ ដូច្នេះ​សូមបងប្អូន​ប្រជាពលរដ្ឋ​បន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​ មិនត្រូវ​ប្រើប្រាស់ទូរស័ព្ទ​ ពេលលោកអ្នកកំពុង​បើកបរ!

ជាក់ស្ដែង​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែលបាន​កើតឡើង​ចំនួន​ ៨​លើក​នេះ​ រួមមាន​៖​ (​យប់​ ៤​លើក​)​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ ៤​នាក់​ (​ស្រី​ ១​នាក់​),​ រង​របួស​សរុប​ ៩​នាក់​ (​ស្រី​ ២​នាក់​),​ រង​របួសធ្ងន់​ ៥​នាក់​ (​ស្រី​ ២​នាក់​)​ រង​របួសស្រាល​ ៤​នាក់​ (​ស្រី​ ០​នាក់​)​ និង​មិន​ពាក់មួក​សុវត្ថិភាព​ ១១​នាក់​ (​យប់​ ៤​នាក់​)​។​

​របាយការណ៍​ដដែល​បញ្ជាក់​ថា​ មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​រួម​មានៈ​ ៖​ ល្មើស​ល្បឿន​ ២​លើក​ (​ស្លាប់​ ២​នាក់​,​ ធ្ងន់​ ០​នាក់​,​ ស្រាល​ ២​នាក់​)​ ,​ មិន​គោរព​សិ​ទិ្ឋ​ ២​លើក​ (​ស្លាប់​ ០​នាក់​,​ ធ្ងន់​ ៣​នាក់​,​ ស្រាល​ ១​នាក់​),​ បត់​គ្រោះថ្នាក់​ ២​លើក​ (​ស្លាប់​ ២​នាក់​,​ ធ្ងន់​ ២​នាក់​,​ ស្រាល​ ១​នាក់​),​ កត្តា​យាន​ ១​លើក​ (​ស្លាប់​ ០​នាក់​,​ ធ្ងន់​ ០​នាក់​,​ ស្រាល​ ០​នាក់​)​ និង​កត្តា​អាកាសធាតុ​ ១​លើក​ (​ស្លាប់​ ០​នាក់​,​ ធ្ងន់​ ០​នាក់​,​ ស្រាល​ ០​នាក់​)​ ៕ដោយ​៖តារា​


ចែករំលែក៖