ព័ត៌មានទាន់ហេតុការណ៍៖

រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ១៨០​គ្រឿងទៀត​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​

ចែករំលែក៖

​ភ្នំពេញ​៖​ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០២៤​ បានបង្ហាញពី​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ បានរក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ១៨០​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ ។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ ចំនួន​គោលដៅ​សរុប​ ១៤៤​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៣០៣​គ្រឿង​,​ រថយន្ត​ធំ​ ១​គ្រឿង​,​ រថយន្ត​តូច​ ៨០​គ្រឿង​ និង​ម៉ូតូ​ ២២២​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ យានយន្ត​ល្មើស​សរុប​ចំនួន​ ១៨០​គ្រឿង​,​ រថយន្ត​ធំ​ ១​គ្រឿង​,​ រថយន្ត​តូច​ ៨០​គ្រឿង​ និង​ម៉ូតូ​ ៩៩​គ្រឿង​ ត្រូវ​បាន​ ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​ ៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

តាម​របាយការណ៍​លទ្ធផល​រយៈពេល​ ០៦​ថ្ងៃ​ ពី​ថ្ងៃ​ទី​១-០៦​ ខែសីហា​ ឆ្នាំ​២០២៤​ បាន​ឲ្យ​ដឹង​ថា​យានយន្ត​ចូល​គោលដៅ​ចំនួន​ ២,៨៤៥​គ្រឿង​,​ រថយន្ត​ធំ​ ១០២​គ្រឿង​,​ រថយន្ត​តូច​ ៩០៧​គ្រឿង​,​ ម៉ូតូ​ ១,៨៣៦​គ្រឿង​ ។​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ១,៩៦៤​គ្រឿង​,​ រថយន្ត​ធំ​ ៤៨​គ្រឿង​,​ រថយន្ត​តូច​ ៦៤៣​គ្រឿង​ និង​ម៉ូតូ​ ១,២៧៣​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​ លេខ​ ៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​របាយការណ៍​ដដែល​ បាន​វាយតម្លៃ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ ក្នុង​ការ​ផាកពិន័យ​យានយន្ត​ ល្មើស​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​៕ដោយ​៖តារា​


ចែករំលែក៖