ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖ 

១-  កិច្ចការពារព្រំដែនជាភារកិច្ចរបស់ខ្មែរទាំងអស់គ្នា = គ្រាន់តែកងយោធាជាកម្លាំងបង្អែករឹងមាំក្នុងការនាំមុខការពារទឹកដីដែលមានក្នុងបរិវេណបង្គោលព្រំដែនស្របតាមផែនទីផ្លូវការដែលរាជរដ្ឋាភិបាលទទួលស្គាល់ជាផ្លូវការ។

២-  ខ្មែរត្រូវការការឯកភាពជាតិទើបខ្មែររឹងមាំនិងស្ថិតស្ថិរយូរអង្វែង = តែខ្មែរមិនអាចស្រុះស្រួលជាមួយក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេ?

៣- ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីដោយសារឆន្ទៈរបស់ប្រជាជនកម្ពុជាតាមរយៈការបោះឆ្នោត = មិនមែនតាមការសម្រេចជាអត្តនោម័តរបស់សម្តេចតេជោ ហ៊ុន សែន តែជាគោលការណ៍បោះឆ្នោតតាមប្រព័ន្ធសមាមាត្រ។

៤- វិទ្យុអាស៊ីសេរីមានវប្បធម៌ចាំចាប់ថ្នាក់ ថ្នាក់ដឹកនាំប្រទេស = ដើម្បីធ្វើអត្ថាធិប្បាយបែបលែបខាយបកមកវិញ?

៥- ឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចផែនការជីកព្រែកហ្វូណនតេជោ = អាចសម្រេចបានជោគជ័យដោយសារមានការគាំទ្រពីប្រជាជនកម្ពុជាទូទាំងប្រទេស។

៦- បើសិនជាប្រជាជនកម្ពុជាមិនគាំទ្រទេ = នឹងមិនអាចមានសន្ទុះសស្រាក់សស្រាំគគ្រឹកគគ្រេងក្នុងការអបអរសាទរក្នុងថ្ងៃ៥សីហានោះទេ?

៧- ផលប៉ះពាល់លើទ្រព្យសម្បត្តិប្រជាជននៅតាមដងព្រែកជីកហ្វូណន = រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំដោយស្រាយឲ្យបានសមស្រប មិនឲ្យមានទឹកភ្នែកប្រជាជនទេ។

៨- អង្គការមាតាធម្មជាតិជាអង្គការខុសច្បាប់ដែលត្រូវបានលុបចេញពីបញ្ជីរហើយ ហើយរបស់ដែលហៅថាសកម្មជនមាតាធម្មជាតិធ្វើការតាមនយោបាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ = ដូច្នេះជាសកម្មភាពក្បត់ជាតិ។

៩- នៅអង់គ្លេសចេះមានការចាប់ខ្លួនកូដកររាប់រយនាក់ដែរតើ? = បើសភាពការណ៍ដល់កហើយគេទុកសិទ្ធិមនុស្សដោយឡែកសិនហើយ?

១០- ជាទ្រឹស្តីជនជាប់ចោទមានសិទ្ធិនៅក្រៅឃុំ = តែចំពោះការជាក់ស្តែងលើឆន្ទានុសិទ្ធិរបស់តុលាការ ៕

ដោយ ៖ សិលា


ចែករំលែក៖