ព័ត៌មានទាន់ហេតុការណ៍៖

យុវជន ធិបតី ៖ «អ្វីទៅជាស្មារតីជាតិនិយម?»

ចែករំលែក៖

ភ្នំពេញ ៖ អ្នកជេររដ្ឋាភិបាល? អ្នកគាំទ្ររដ្ឋាភិបាល? អ្នកស្អប់ប្រទេសដែលយើងចាត់ទុកជាសត្រូវ? ឬអ្នកដែលអះអាងថាខ្លួនជាអ្នកស្នេហាជាតិ? 

សាកគិតបន្តិចមើល បើអ្នកស្រលាញ់មនុស្សម្នាក់ដោយស្មោះស្ម័គ្រ តើអ្នកចង់អោយម្នាក់នោះក្លាយជាយ៉ាងម៉េច? ប្រាកដជាចង់អោយគេរីករាយសប្បាយចិត្ត រីកចម្រើន សុខសប្បាយ និងមានសេចក្តីសុខហើយ។ 

ស្មារតីជាតិនិយមក៏មិនខុសពីនោះដែរ គឺចង់អោយជាតិរីកចម្រើនទៅមុខនិងតម្កល់ផលប្រយោជន៍ជាតិជាគោលហើយ។ និន្នាការនយោបាយផ្សេងគ្នាមិនគួរជារនាំងដែលហាមឃាត់មិនអោយប្រជាជនទាំងអស់រួបរួមស្មារតីជាតិនិយមរួមគ្នានោះទេ។ ទោះជាមានការគាំទ្រគណបក្សនយោបាយផ្សេងគ្នាក៏ដោយចុះ តែយើងមានគោលបំណងរួមតែមួយ គឺចង់អោយខ្មែរអភិវឌ្ឈទៅមុខ ដូច្នេះបើអាចយើងគួរតែអាចផ្លាស់ប្តូរយោបល់គ្នា បំពេញចន្លោះខ្វះខាតអោយគ្នាទៅវិញទៅមក នោះយើងនឹងអាចទៅមុខកាន់តែលឿនទៀត។ 

ការបង្កើតចលនាបំបះបំបោរណាមួយមិនមែនជាតិនិយមទេ។ កម្ពុជាប្រកាន់របបប្រជាធិបតេយ្យ ដែលមានបោះឆ្នោត៧លើករួចមកហើយ។ ប្រជាជនទាំងអស់សុទ្ធមានសិទ្ធិសម្តែងមតិរបស់ខ្លួនតាមសន្លឹកឆ្នោត ឈ្នះ-ចាញ់ សម្រេចបានតែក្នុងការបោះឆ្នោតប៉ុណ្ណោះ មិនមែនតាមចលនាបាតុកម្មអាណាធិបតេយ្យពេញប្រទេសនោះទេ ព្រោះខ្មែរយើងឆ្អែតឆ្អន់នឹងរឿងអស់ហ្នឹងហើយ គ្មានអ្នកណាចង់អោយត្រលប់មកវិញទេ។

ទឹកចិត្តស្នេហាជាតិត្រូវធ្វើឡើងដោយឆ្លាតវៃ ទើបយើងមិនក្លាយជាឧបករណ៍នយោបាយរបស់ក្រុមណាមួយ។ អ្នកគិតថាអ្នកនៅក្រៅប្រទេសស្រលាញ់ប្រទេសអ្នកជាងអ្នកនៅក្នុងស្រុកឬ? គេមិនខ្លាចនឹងដុតផ្ទះនេះចោលទេ ដើម្បីសម្រេចមហិច្ឆិតារបស់គេ ហើយគេក៏មិនបានរស់នៅក្នុងផ្ទះនេះ រងទុក្ខជាមួយអ្នកនោះដែរ។ គេខ្លាចជាប់គុកព្រោះអំពើល្មើសច្បាប់របស់គេ ហើយខំប្រឹងប្រឆាំងដើម្បីបានសិទ្ធជ្រកកោនឬសញ្ជាតិពីបរទេស តែបែរជារុញអោយបងប្អូនក្នុងស្រុករងគ្រោះជំនួសពួកគេ បងប្អូនគិតទៅមើលយុត្តិធម៌ទេ? 🙏🏻

ដោយ ៖ ទស្សនៈ យុវជន ធិបតី


ចែករំលែក៖