ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៨ ខែសីហា រកឃើញយានយន្តល្មើសចំនួន ៥៦៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ២១៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៨៧១គ្រឿង, រថយន្តធំ ១៩គ្រឿង, រថយន្តតូច ២៨៩គ្រឿង និងម៉ូតូ ៥៦៣គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៥៦៦គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ១៩៨គ្រឿង និងម៉ូតូ ៣៥៨គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៨ថ្ងៃ ពីថ្ងៃទី១-០៨ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៤,២៦៩គ្រឿង, រថយន្តធំ ១៤០គ្រឿង, រថយន្តតូច ១,៣៧៣គ្រឿង, ម៉ូតូ ២,៧៥៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,៨៦៨គ្រឿង, រថយន្តធំ ៧១គ្រឿង, រថយន្តតូច ៩២៦គ្រឿង និងម៉ូតូ ១,៨៧១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ ៖ សិលា


ចែករំលែក៖