ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារទាំង០៨គំរូ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារទាំង០៨គំរូ ជាមួយនិងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងចូលរួមជាអធិបតី ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារទាំង០៨ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ។ 

ក្នុងនោះរួមមាន៖ ១- ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank Plc), ២- ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia រឺ WBC, ៣- ធនាគារប្រៃណីយ៍កម្ពុជាម.ក, ៤- ធនាគារកាណាឌីយ៉ា (Canadia Bank) ៥- ធនាគារ អេស៊ីលីដា (ACLEDA Bank) ៦- ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ៧- ធនាគារ វឹង (ខេមបូឌា) ម.ក (Wing Bank) និង ៨- ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC) ៕

ដោយ ៖ សិលា


ចែករំលែក៖