ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ៖ នៅតែមានបុគ្គលថោកទាប ពួកប្រតិកិរិយាមួយចំនួនប្រើ ឧបាយកលដ៏ពិសពុល យកស្លាកសញ្ញានិងរូបភាពរបស់យោធិននៃកងរាជអាវុធហត្ថ បង្ហោះផ្សព្វ ផ្សាយ ដោយភ្ជាប់នឹងខ្លឹមសារមានអត្ថន័យញុះញង់ ប្រឆាំងនឹងរាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានចេញសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនជនរួមជាតិ និងអ្នកសារព័ត៌មានទាំងអស់ជ្រាប ថា តាមការសង្កេតតាម ដាន នាពេលកន្លងមកនេះ ទោះបីកងរាជអាវុធហត្ថ បានប្រកាសព័ត៌មាននិងធ្វើការអំពាវនាវឱ្យគោរពច្បាប់យ៉ាងណាក៏ដោយ នៅតែមានបុគ្គលថោកទាប ពួកប្រតិកិរិយាមួយចំនួនប្រើ ឧបាយកលដ៏ពិសពុល  យកស្លាកសញ្ញានិងរូបភាពរបស់យោធិននៃកងរាជអាវុធហត្ថ ដែលបាននិងកំពុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនទៅបង្ហោះផ្សព្វ ផ្សាយ ដោយភ្ជាប់នឹងខ្លឹមសារមានអត្ថន័យញុះញង់ ប្រឆាំងនឹងរាជរដ្ឋាភិបាល។

ក្នុងគោលបំណង ដើម្បីការពារកេរ្តិ៍ឈ្មោះ កិត្តិយសរបស់កងរាជអាវុធហត្ថ ដែល មានភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគាំទ្រ អនុវត្តតាមការដឹក នាំ របស់រាជរដ្ឋាភិបាល ដោយម៉ឺងម៉ាត់បំផុត។កងរាជអាវុធហត្ថ សូមថ្កោលទោស និងធ្វើការស្រាវជ្រាវ អនុវត្តច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសដូចបានរៀបរាប់ខាងលើ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមជនរួមជាតិ និងអ្នកសារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន ៕ 

ដោយ ៖ សិលា


ចែករំលែក៖