ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី រោគសញ្ញា និងការព្យាបាលជំងឺដុំសរសៃប្រសាទបញ្ជាស្ថិតនៅនឹងឆ្អឹងកងខ្នង

ចែករំលែក៖

ភ្នំពេញ ៖ រោគសញ្ញា និងការព្យាបាលជំងឺដុំសរសៃប្រសាទបញ្ជាស្ថិតនៅនឹងឆ្អឹងកងខ្នង ! កើតចេញពីស្រោមនៃសរសៃបញ្ជា(Neurinome Rachidien) ដែលជាទូទៅវាជាដុំសាច់ស្លូត និងរីកលូតលាស់យឺត។

ក) រោគសញ្ញា៖

– ឈឺចាប់ដៃ ជើង

– ស្ពឹកដៃ ជើង

– ទន់ដៃ ជើង

– មិនអាចបញ្ជាលើការបន្ទោរបង់បាន

– លក្ខណះពិសេសមួយទៀតនោះគឺការឈឺចាប់កាន់តែខ្លាំងនៅពេលយប់

ខ) ការព្យាបាល៖

មានតែវិធីវះកាត់យកចេញទេ ដែលជាជំរើសដ៏ល្អបំផុតសំរាប់ការព្យាបាលជំងឺដុំសរសៃប្រសាទបញ្ជា។

«ប្រសិនបើលោកអ្នកមានបញ្ហាដែលទាក់ទងទៅនឹងការកៀបខួរឆ្អឹងខ្នង និងសរសៃប្រសាទបញ្ជា សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការកំណត់រោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។» នេះជាការបញ្ជាក់ពីខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សិលា


ចែករំលែក៖