ព័ត៌មានទាន់ហេតុការណ៍៖

សម្តីមាសរបស់ សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ ៖ ប្រសាសន៍ដ៏មានតម្លៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដើម្បីដាស់តឿន និងសម្រាប់ជាជំនួយសតិស្មារតីដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ឱ្យចងចាំ និង ប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន ៖

> សូមផ្តាំកូនក្មួយបងប្អូនពេលមានឋានៈខ្ពស់ត្រូវដាក់ខ្លួនបម្រើប្រជាជនកុំវាយឫក ខុសរបៀប។

> សូមកុំដេកស៊ីកេរ ថ្ងៃ៧មករា ប៉ុន្តែត្រូវធ្វើយ៉ាងណា លើកកម្ពស់ការបម្រើ ពិសេសបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលវិវត្តតាមសម័យកាល។ (សារជូនមន្ត្រីជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា)។

> ភាពក្រអឺតក្រទមរបស់មន្ត្រីរាជការ គឺជាបណ្តាសាររបស់ប្រជាជន។

> ធ្វើឱ្យប្រជាជនថ្នាំងថ្នាក់ គឺជាការធ្វើឃាតខ្លួនឯង។

> កិច្ចការប្រចាំថ្ងៃរបស់មន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

> បើចង់ធ្វើជាមេដឹកនាំគេ ត្រូវមានគុណធម៌ ត្រូវយល់ពីសុខទុក្ខគេ និងត្រូវយល់ពី ប្រយោជន៍របស់គេ ដោយកុំគិតតែពីខ្លួនឯង បើមិនដូច្នោះទេ ខ្លួននឹងនៅឯកោ ហើយសូមកុំបន្ទោសគេពីរឿងនេះ។

> ធ្វើមន្ត្រីកុំភ្លេចតួនាទី និងកុំភ្លេចប្រជាពលរដ្ឋខ្លួនឯង។

> មន្ត្រីទាំងអស់ គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ ប៉ុន្តែមិនមែនជា ចៅហ្វាយរបស់ប្រជាពលរដ្ឋនោះឡើយ។

> ធ្វើជាមន្ត្រី មិនត្រូវធ្វើជាមន្ត្រីជើង១០នោះទេ (ជើងតុ៤ ជើងកៅអី៤ ជើមន្ត្រី២)។ ត្រូវតែរត់រកការងារ មិនត្រូវរង់ចាំការងាររត់រកឡើយ។ មន្ត្រីជើង១០ ជាមន្ត្រីគ្មាន អនាគតល្អឡើយ។

> មន្ត្រីដែលទទួលតែត្រូវ អត់ទទួលខុស គឺជាមន្ត្រីអត់ប្រយោជន៍។ ត្រង់ចំណុច នេះ ត្រូវយល់សារជាតិពិតប្រាកដ បើមិនដូច្នោះទេ មន្ត្រីយើងនឹងពើងទ្រូងដាក់ ប្រជាជន ហើយតាំងខ្លួនជាចៅហ្វាយប្រជាជន។ គឺត្រូវរំឭកដាស់តឿនខ្លួនឯង ជាប់ជានិច្ច។ ទង្វើខុសឆ្គងណាមួយ ដែលតាំងខ្លួនជាចៅហ្វាយរបស់ប្រជា ពលរដ្ឋ ហើយមិនមែនជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ គឺសុទ្ធតែជា ទម្លាប់ខុសឆ្គងជាមួយកិច្ចការដែលត្រូវបម្រើដល់ប្រជាជន។

> ធ្វើជាមន្ត្រីត្រូវចេះឱនលំទោន ព្រោះការឱនលំទោនមិនមែនជាការចុះចាញ់ ឡើយ ដូចពាក្យចាស់ពោលថា “ងើយស្កក ឱនដាក់គ្រាប់”។ ត្រូវជម្រុះចោលនូវ ទម្លាប់អាក្រក់ដែលឱនលំទោននៅមុខតែមន្ត្រីធំ តែចំពោះមុខប្រជាជន និងអ្នកនៅក្រោមខ្លួន គឺដើរពើងទ្រូងនោះ។

 > មន្ត្រីរាជរដ្ឋាភិបាល គឺត្រូវតែធ្វើជាមន្ត្រីដែលចេះទទួលទាំងខុស ហើយចាប់ផ្តើម កែកំហុស និងទម្លាប់អាក្រក់ចោលឱ្យអស់ ដើម្បីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

> ធ្វើមន្ត្រី គឺជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រនោះទេ ហើយខ្ញុំអត់សុំអី ច្រើនទេ ខ្ញុំសូមឱ្យមន្ត្រីទាំងអស់ធ្វើការទៅតាមច្បាប់បានហើយ។ ខ្ញុំមិនសុំអ្វី លើសពីហ្នឹងទេ។ អស់លោកមន្ត្រីត្រូវធ្វើតាមច្បាប់ ពិសេសច្បាប់ស្តីពីការបង្កើតស្ថាប័ន ហើយរចនាសម្ព័ន្ធ ភារកិច្ច តួនាទីត្រូវបានបែងចែកក្នុងអនុក្រឹតអស់ហើយ។ ហេតុនេះ មុខងាររបស់មន្ត្រីសុទ្ធតែបានបែងចែកនៅក្នុងអនុក្រឹត្យ។ មន្ត្រីទាំង អស់ត្រូវទទួលខុសត្រូវ ហើយសូមប្រយ័ត្នប្រយែងចំពោះមន្ត្រីណាដែលទទួល យកតែរឿងត្រូវ ឯរឿងខុសទម្លាក់ឱ្យគេ! មន្ត្រីបែបនេះមិនចាំបាច់យកមកជិតខ្លួន នោះទេ តែដាក់ឱ្យឆ្ងាយពីខ្លួនបន្តិច ហើយយកទៅហ្វឹកហ្វឺនឡើងវិញ។ សូម ចៀសឱ្យឆ្ងាយលើរឿងនេះ ហើយចៀសវាងឱ្យបាននូវមន្ត្រីណា ដែលមានបញ្ហា អាក្រក់កើតឡើង គឺទី១ បន្ទោសថ្នាក់ក្រោម ហើយរាយការណ៍ឱ្យមន្ត្រីថ្នាក់លើ ហើយទី២ គឺរាយការណ៍យកប្រយោជន៍ឱ្យខ្លួនឯងនៅពេលមានរឿងល្អៗ កើត ឡើង។ មន្ត្រីបែបនេះមិនចាំបាច់ប្រើទេ។ សូមធ្វើជាមន្ត្រីជើង២ តែកុំធ្វើមន្ត្រីជើង ១០។ មន្ត្រីជើង២ គឺត្រូវដើរទៅដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ មិនមែនចុះ ទៅបង្កើតបញ្ហា ដូចជាមានប្រពន្ធក្រៅផ្ទះ ឬដើរបង្កបញ្ហាដីធ្លីនោះទេ។

> មន្ត្រីរាជការមិនមែនជាខ្ញុំកំដររបស់អស់លោកមន្ត្រីថ្នាក់លើដែលត្រូវតែចូលរួម ខួបកំណើត ខួបអាពាហ៍ពិពាហ៍របស់អស់លោកជាមន្ត្រីថ្នាក់លើនោះទេ។

> មន្ត្រីដឹកនាំត្រូវរួមគ្នាលើ៥ចំណុច៖

១- រួមគ្នារក្សាសន្តិភាពសណ្តាប់ធ្នាប់សង្គម

២- ត្រូវរួមគ្នារក្សាការងារ និងខំបង្កើនការងារទាកទាញ វិនិយោគិន ឱ្យមករក ស៊ីនៅស្រុកខ្មែរ និងទាក់ទាញទេសចរ

៣- រួមគ្នាផ្តោតលើការងារគាំពារសង្គម

៤-រួមគ្នាយកចិត្តទុកដាក់ពលករ និងការពារពលករ

៥-រួមគ្នាយកចិត្តទុកដាក់ និងពង្រីកទីផ្សារក្រៅប្រទេស ៕

ដកស្រង់ដោយ ៖ ពៅ សុធារ៉ា


ចែករំលែក៖