ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋតាមបន្ទប់ជួលអំពីគំរោងអភិវឌ្ឍន៍តំបន់ត្រីកោណ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកយិន គា អភិបាលរង និងរដ្ឋបាលសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ជាចៅសង្កាត់ លោក សុទ្ធ សុជាតិ ចៅសង្កាត់រង រួមទាំងក្រុមការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានចុះសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីរោងចក្រ នៅតាមបន្ទប់ជួលក្នុងសង្កាត់ចោមចៅទី៣ ឲ្យបានយល់ដឹងអំពីគំរោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ហៅកាត់ថា(CLV DTA) និងណែនាំបងប្អូនកុំជឿតាមជនអគតិនៅក្រៅប្រទេសមួយចំនួន ដែលញួសញុងអោយចូលរួមធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ស្របច្បាប់។

ការចុះសំណេះសំណាលនេះផងដែរ បានធ្វេីឡេីងនៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជាមួយគ្នានោះផងដែរ អភិបាលរងខណ្ឌពេាធិ៍សែនជ័យ បានចុះពន្យល់នែនាំប្រជាពលរដ្ឋ និង កម្មករកម្មការិនីរោងចក្រនៅក្នុងមូលដ្ឋានខណ្ឌកុំឲ្យជឿពាក្យញុះញង់ពីក្រុមជ្រុលនិយមមួយចំនួនបានធើ្វការលាបពណ៌រដ្ឋាភិបាល នឹងកំណត់ថ្ងៃធើ្វបាតុកម្មផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ។

លោកបានបន្តទៀតថា លោកស្នើសុំប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានទាំងអស់កុំចាញ់កលញុះញង់ពីក្រុមជ្រុលនិយម ហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរដ្ឋាភិបាលកម្ពុជា ដោយមានការដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខិតខំកសាង អភិវឌ្ឍន៍ ការពារសនិ្តភាព ជូនប្រជាពលរដ្ឋ ។

សូមរំលឹកថា កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា – ឡាវ – វៀតណាម ហៅកាត់ថា CLV- DTA គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជាក្នុងឆ្នាំ ១៩៩៩ ក្នុងគោលបំណង ជំរុញសមាហរណកម្ម ខេត្តទាំងបួនមាន មណ្ឌលគីរី – រតនគីរី – ក្រចេះ – ស្ទឹងត្រែង ជាប់ព្រំដែននៃប្រទេសទាំងបី ដោយធ្វើយ៉ាងណាប្រែក្លាយតំបន់នោះទៅ ជាព្រំដែន មិត្តភាព សាមគ្គីភាព និង ការអភិវឌ្ឍ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖