ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់!ក្របីងាប់ភ្លាម ខណៈបុគ្គលិកធនាគារ រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ សត្វក្របី ងាប់ភ្លាមៗ ចំណែកមនុស្សរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងសត្វក្របីដើរតាមផ្លូវ យប់ងងឹត ត្រូវម៉ូតូបុក ពេញទំហឹង នៅស្រុកចន្ទ្រា។

យោងតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងថាបុរសរងគ្រោះមានឈ្មោះ ញ៉ាញ់ សេរី  អាយុ៣៣ ឆ្នាំ មុខរបរ បុគ្គលិកធនាគារ មានទីលំនៅភូមិសំឡីខាងជើងឃុំសំឡីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដាDream ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខស្វាយរៀង 1P-8232ខូចខាតទាំងស្រុងផ្នែកខាងមុខ។

ប្រភពបន្តថា នៅវេលាម៉ោង៧និង២០ នាទីយប់ ថ្ងៃទី១៨ ខែសីហាឆ្នាំ២០២៤ ស្ថិតនៅ ភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង មានបុគ្គលិកធនាគារម្នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដាDream ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ស្លាកលេខស្វាយរៀង 1P-8232 ដោយធ្វើដំណើរ ទិសដៅពីត្បូងទៅជើង ខណៈនោះស្រាប់តែ សត្វក្របី មួយក្បាលដើរឆ្លងផ្លូវ ណាមួយយប់ងងឹតផងក៏បុកពេញទំហឹងបណ្ដាលអោយងាប់ភ្លាមៗចំណែកមនុស្សរងរបួសធ្ងន់។

អ្នករងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជួនទៅកាន់មន្ទីពេទ្យបង្អែកជីភូ ចំណែកឯវត្ថុតាងមានម៉ូតូនិងក្របីងាប់មួយក្បាលបានប្រគល់ជូនគ្រួសារជនរងគ្រោះរួចហើយក្រោយពី សមត្តកិច្ចស្រាវជ្រាវរកម្ចាស់ក្របីមិនទាន់ឃើញ៕

ដោយ៖ សុថាន


ចែករំលែក៖