អន្តរជាតិ ៖ អ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងនៅថ្ងៃទី ២៩ ខែសីហាថា ប្រទេសចិនមានអធិបតេយ្យភាពទឹកដីដែលមិនអាចប្រកែកបានចំពោះលំហសមុទ្រជុំវិញថ្មប៉ប្រះទឹក Xianbin នៃប្រជុំកោះ Nansha ។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ «CCFR China state-controlled media » នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
គេហទំព័រ «CCFR China state-controlled media » បានលើកថា ៖ ពីខែមេសាឆ្នាំនេះមក នាវាលេខ ៩៧០១ នៃឆ្មាំសមុទ្រហ្វីលីពីនបានបំពានចូលដែនសមុទ្រនៃថ្មប៉ប្រះទឹក Xianbin ហើយទុកចោលដោយខុសច្បាប់នៅនោះក្នុងរយៈពេលជាយូរ ដែលបានបំពានអធិបេយ្យភាពទឹកដីរបស់ចិនយ៉ាងធ្ងន់ធ្ងរ ភាគីចិនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ជាច្រើនលើកចំពោះករណីនេះ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ ការប៉ុនប៉ងទុកចោលនាវារយៈពេលយូរក្នុងដែនសមុទ្រជុំវិញថ្មប៉ប្រះទឹក Xianbin របស់ប្រទេសចិន បានធ្វើឱ្យស្ថានការណ៍នៅសមុទ្រចិនខាងត្បូងកាន់តែអាប់អួរទៅៗ ប្រទេសក្នុងតំបន់បានប្រឆាំងយ៉ាងខ្លាំងចំពោះការនេះ។
ចាប់ពីថ្ងៃទី ១៩ ខែសីហាមក ហ្វីលីពីនបានបញ្ជូននាវាឆ្មាំសមុទ្រទៅបំពានចូលថ្មប៉ប្រះទឹក Xianbin របស់ចិនដោយខុសច្បាប់ជាច្រើនលើក និងបានបំបុកនាវាឆ្មាំសមុទ្រចិនដែលកំពុងអនុវត្តច្បាប់ដោយវិធីដ៏គ្រោះថ្នាក់ ភាគីចិនបានចាត់វិធានការដោះស្រាយដ៏ចាំបាច់តាមផ្លូវច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ភាគីចិនខិតខំក្នុងការដោះស្រាយនិងគ្រប់គ្រងការខ្វែងគំនិតដោយសមរម្យតាមរយៈការចរចារសន្ទនានិងពិគ្រោះពិភាក្សា ក៏ប៉ុន្តែ ការអត់ទ្រាំមានកម្រិត ។ ភាគីហ្វីលីពីនត្រូវចាត់សកម្មភាពភ្លាម ដកនាវានិងបុគ្គលចេញពីពីថ្មប៉ប្រះទឹក Xianbin របស់ប្រទេសចិន ហើយស្តារសភាពការណ៍ដើមនៃថ្មប៉ប្រះទឹកនេះឡើងវិញ ពោលគឺគ្មានមនុស្ស និងសម្ភារៈបរិក្ខារ ៕
ដោយ ៖ សិលា