ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចពុំបានសម្រេច និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ​៧មករា​ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤​ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចពុំបានសម្រេច និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួននៅចំណុចផ្លូវលេខ១៨២ កែង៣៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនសង្ស័យឈ្មោះ សែម សូរវង្ស ហៅភាព ភេទប្រុស ជនជាតិខ្មែរ មុខរបរមកនពិតប្រាកដ ស្នាក់នៅផ្ទះជួលលើអង្គរមានជ័យ ផ្លូវលេខ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា (មានសារធាតុញៀន)។

វត្ថុតាងចាប់យករួមមាន៖ ដែកសំរាប់ឆ្កឹះសោរ ចំនួន០១។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖