ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid នឹងប្រកួតជាមួយ Liverpool, AC Milan និង Dortmund ក្នុងការកែប្រែ Champions League

ចែករំលែក៖

ក្រុមការពារតំណែងជើងឯក Real Madrid នឹងប្រកួតជាមួយក្រុមជើងឯករង Borussia Dortmund ក្នុងការប្រកួតនៃក្របខ័ណ្ឌ Champions League នៅក្នុងអ្វីដែលនឹងកើតឡើងម្តងទៀតនៃវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុនបន្ទាប់ពីការចាប់ឆ្នោតសម្រាប់ការប្រកួតក្រុមថ្មី៣៦ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍។

ក្លិបនឹងលែងលេង៣ក្រុមក្នុងផ្ទះ និងក្រៅដីក្នុងវគ្គចែកពូលទៀតហើយ ប៉ុន្តែនឹងត្រូវប្រឈមមុខជាមួយក្រុមចំនួន៨ផ្សេងគ្នាជាមួយនឹងការប្រកួតចំនួន៤នៅក្នុងផ្ទះ និងការប្រកួតក្រៅដីចំនួន៤ដែលត្រូវបានជ្រើសរើសដោយជំនួយពីកុំព្យូទ័រ។

ជាមួយនឹងក្លិបដែលប្រឈមមុខនឹងក្រុមចំនួន២ពីក្រុមចំនួន៤ ការចាប់ឆ្នោតបានធ្វើឱ្យមានការប្រកួតដ៏គួរឱ្យទាក់ទាញភ្នែកជាមួយនឹងក្រុម Real Madrid ក៏នឹងជួបជាមួយអតីតជើងឯក Liverpool និង AC Milan ក្នុងដំណាក់កាលលីគផងដែរ។

ម្ចាស់ជើងឯក Premier League មេឃខៀវ Manchester City នឹងត្រូវជួបជាមួយ Inter Milan ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២៣ Paris St Germain និង Juventus ខណៈដែល Bayern Munich ត្រូវប៉ះ PSG និង Barcelona ក្នុងចំណោមក្រុមផ្សេងទៀត។ ក្រៅពី Real Madrid ក្រុម Liverpool ក៏ត្រូវប៉ះ RB Leipzig, Bayer Leverkusen និង AC Milan ផងដែរ។

គ្រូបង្វឹកថ្មីរបស់ក្លិប Barcelona លោក Hansi Flick បានដឹកនាំក្រុមអេស្ប៉ាញដែលគ្រោងនឹងជួបជាមួយក្លិបយក្សអាល្លឺម៉ង់ពីរគឺក្លិបបចាស់របស់គាត់គឺ Bayern Munich និង Dortmund ។

ការចាប់ឆ្នោតធ្វើឡើងដោយមានការជួយជ្រោមជ្រែងពីអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតប្រចាំការប្រកួត Cristiano Ronaldo និងអតីតអ្នកចាំទី Gianluigi Buffon ដែលអ្នកទាំងពីរត្រូវបានផ្តល់រង្វាន់ពិសេសដោយប្រធាន UEFA លោក Aleksander Ceferin ៕

(រូបភាព ៖ Reuters/CNA/UEFA.com)


ចែករំលែក៖