ព័ត៌មានទាន់ហេតុការណ៍៖

Rangers ប៉ះ Man Utd និង Tottenham ក្នុងពានរង្វាន់ Europa League

ចែករំលែក៖

ក្រុម Rangers នឹងត្រូវប្រឈមមុខនឹងក្រុមខ្លាំងពី២មកពីអង់គ្លេសគឺ Manchester United និង Tottenham ក្នុងដំណាក់កាលថ្មីនៃក្របខ័ណ្ឌ Europa League ។ ក្រុមមកពីលីក Scottish Premiership នឹងប្រកួតជាមួយ Spurs នៅ Ibrox ហើយត្រូវប៉ះក្រុមបិសាចក្រហមនៅ Old Trafford សម្រាប់ការជួបគ្នាលើកដំបូងរបស់ពួកគេក្នុងរយៈពេល១៤ឆ្នាំ។

ក្រុមនីមួយៗលេងការប្រកួតចំនួន៨លើកនៅក្នុងដំណាក់កាលលីកជាមួយនឹងការប្រកួតនៅឆ្នាំនេះបន្ទាប់ពីការប្រកួត Champions League មានការផ្លាស់ប្តូរយ៉ាងខ្លាំង រួមទាំងការបញ្ចប់នៃវគ្គចែកពូលផងដែរ។

United នឹងធ្វើដំណើរទៅកាន់ទីក្រុង Fenerbahce ដើម្បីជួបជុំជាមួយក្រុមដែលអតីតគ្រូបង្វឹកលោក Jose Mourinho ដឹកនាំ ខណៈដែលពួកគេក៏លេងជាមួយក្រុមចាស់ Porto របស់ Mourinho ផងដែរ។

ចំណែកក្រុម Tottenham ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Roma ជាមួយនឹងការប្រកួតក្រៅដីជាមួយ Galatasaray និង Hoffenheim។ ការប្រកួតផ្សេងទៀតរបស់ Rangers រួមមានការធ្វើដំណើរដ៏លំបាកទៅកាន់ម្ចាស់ជើងឯក Conference League ក្លិប Olympiakos កាលពីរដូវកាលមុន និងក្រុមបារាំង Nice ។

ការចាប់ឆ្នោតតាមបច្ចេកវិទ្យាទំនើបបានធ្វើតាមទម្រង់ដូចគ្នានឹងការចាប់ឆ្នោត Champions League កាលពីថ្ងៃសុក្រដែរ ប៉ុន្តែលើកនេះគឺអតីតខ្សែប្រយុទ្ធ Athletic Bilbao កីឡាករ Aritz Aduriz ជំនួស Cristiano Ronaldo ដើម្បីចុចប៊ូតុងក្នុងការចាប់ឆ្នោតនេះ។

លំដាប់នៃការប្រកួតសម្រាប់ Champions League, Europa League និង Conference League នឹងត្រូវបានបញ្ជាក់នៅថ្ងៃនេះក្នុងនោះក្រុម Manchester United ត្រូវប៉ះដូចជា ៖ Rangers (H), Porto (A), PAOK (H), Fenerbahce (A), Bodo/Glimt (H), Viktoria Plzen (A), FC Twente (H), FCSB (A)។

ក្រុម Rangers ត្រូវប៉ះដូចជា៖ Tottenham (H), Manchester United (A), Lyon (H), Olympiakos (A), Union SG (H), Malmo (A), FCSB (H), Nice (A)។

ក្រុម Tottenham ត្រូវប៉ះដូចជា៖ Roma (H), Rangers (A), AZ Alkmaar (H), Ferencvaros (A), Galatasaray (A), Elfsborg (H), Hoffenheim (A)។

ការប្រកួត Europa League ដែលមាន៣៦ក្រុមដែលបានពង្រីកមើលឃើញថា ក្រុមនីមួយៗលេង៨ប្រកួត ដោយ៤ប្រកួតក្នុងផ្ទះ និង៤ប្រកួតក្រៅដី នៅក្នុងប្រព័ន្ធលីក ទល់នឹងគូប្រកួតពីររូបពីក្រុមនីមួយៗនៃការប្រកួតទាំងបួន។

ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៨នឹងមានលក្ខណៈគ្រប់គ្រាន់ដោយស្វ័យប្រវត្តិសម្រាប់វគ្គ១៦ ក្រុមចុងក្រោយ ខណៈដែលក្រុមដែលស្ថិតនៅចំណាត់ថ្នាក់លេខ៩ ដល់ទី២៤ នឹងប្រកួតប្រជែងក្នុងវគ្គជម្រុះពីរជើងក្នុងវគ្គ Play-off ដើម្បីមានឱកាសចូលរួមជាមួយពួកគេ។ ក្រុមណាដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២៥ ឬទាបជាងនឹងត្រូវជម្រុះ ហើយនឹងមិនត្រូវបានចូលក្នុង Conference League ឡើយ។

ចំនួននៃការប្រកួតក្នុងទម្រង់ថ្មីនឹងកើនឡើងជាងមុន ខណៈដែលក្រុមនីមួយៗនឹងលេងយ៉ាងហោចណាស់៨ប្រកួត ជំនួសឱ្យ៦ប្រកួត។ សកម្មភាព Europa League ចាប់ផ្តើមនៅថ្ងៃទី២៥-២៦ ខែកញ្ញា ហើយជាមួយនឹងការកើនឡើងនៃការប្រកួត ដំណាក់កាលលីកដំណើរការរហូតដល់ថ្ងៃទី៣០ ខែមករា ជាជាងបញ្ចប់មុនបុណ្យណូអែល ៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖