ភ្នំពេញ ៖ យុវជន៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាខណៈដល់កន្លែងស្ងាត់ត្រូវបានជនសង្ស័យមួយក្រុមធើ្វសកម្មភាពវាយប្លន់យកម៉ូតូបានសម្រចរួចជិះគេចខ្លួនបាត់ដោយសុវត្តិភាព។
ហេតុការណ៍នេះកេីត ឡេីង កាល ពី វេលា ម៉ោង៣ទៀប ភ្លឺឈានចូលថ្ងៃ ទី ០២ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិត តាម បណ្ដោយ ផ្លូវ ២១៧ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ។
បើតាមការបញ្ជាក់ពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនរួមនិងមិត្តភក្កិជិះម៉ូតូ២គ្រឿងមានគ្នា៦នាក់ មួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ កោះកុង 1C-3138 ជិះឌុបគ្នា៣នាក់និងមួយគ្រឿងទៀតមិនចាំម៉ាក ជិះចេញពីដើរលេងម្តុំគួរស្រូវត្រឡប់ទៅផ្ទះវិញនៅម្តុំចោមចៅរួចក៏ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ពេលជិះមកដល់ចំណុចកើតហេតុផ្លូវស្ងាត់ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នាជាច្រើននាក់មកជិះកាក់ពីមុខរួចវាយប្លន់យកម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២៤មួយគ្រឿងបានសម្រេចពេលនោះដែរជនសង្ស័យក៏បានទៅគម្រាមយកទូរស័ព្ទដៃពីនារីរងគ្រោះម្នាក់ទៀតដោយនារីរងគ្រោះលើកដៃសំពះទើបជនសង្ស័យយកតែម៉ូតូហើយជិះគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុខាងលើជនរងគ្រោះក៏បានទៅប៉ុស្តិ៍នគរបាលសង្កាត់ដង្កោដើម្បីដាក់ពាក្យបណ្ដឹងសូមឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកជនសង្ស័យដើម្បីឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុខាសែនជ័យ