ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ក្នុងករណីបាញ់គ្នានៅក្រុងព្រះសីហនុ

ចែករំលែក៖

ក្រុងព្រះសីហនុ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះថា ករណីជនជាតិចិនចំនួន២ក្រុម បានផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឲ្យមនុស្សចំនួន៣នាក់ (ជនជាតិចិន២នាក់ និងខ្មែរម្នាក់) រងរបួស និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន កាលពីវេលាម៉ោង ២២ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខសណ្ឋាគារ សមុទ្រខៀវ ស្ថិតនៅក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង២យប់ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចសណ្ឋាគារមួយកន្លែង ក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កម្លាំងសមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ព្រមទាំងដកហូតបានអាវុធខ្លីចំនួន១ដើម។

ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ZHANG TAO ជនជាតិចិន អាយុ៤៣ឆ្នាំ មុខរបរបោះដុំគ្រឿងអគ្គិសនីពីចិន មានទីលំនៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចដកហូត​បានវត្ថុ​តាង​រួម​មាន ៖-​អាវុធ​ខ្លី ០១​ដើម ម៉ាក ZORAKI MOD 914-TD និង​ប្រដាប់​ខ្ទប់​សម្លេង ១ ។ -​រថយន្ដ ១​គ្រឿង ម៉ាក LAND CRUISER ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 2C-9898 ។

ចំណែកជនរងគ្រោះ ទាំង​០៣​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖ ១-​ឈ្មោះ នឿ​ន វ៉ា​ន់​ដេ​ត ភេទ​ប្រុស ជនជាតិ​ខ្មែរ ថ្ងៃខែ​ឆ្នាំ​កំណើត ០៤-​មេ​សា​-២០០៨ មុខរបរ សន្តិសុខ​សណ្ឋាគារ សមុទ្រ​ខៀវ មាន​ទីលំនៅ ក្រុម​ទី​០១ ភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​រង​របួស ប្រអប់ដៃ​ខាងឆ្វេង និង​ពោះ​ខាងឆ្វេង​) ។

២-​ឈ្មោះ JIANG KUNZHENG ភេទ​ប្រុស ជនជាតិ​ចិន ថ្ងៃខែ​ឆ្នាំ​កំណើត ១០-​មេ​សា​-១៩៧៦ មុខរបរ បើក​រោងចក្រ​លក់ទំនិញ ស្នាក់​នៅ ផ្ទះ​លេខ​045 ផ្លូវ​លេខ OV10M ភូមិ​ព្រែក​តា​គង សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ (​រង​របួស ក្រោម​ដោះ​ខាងស្តាំ និង​ក្បាល​ផ្នែក​ខាងឆ្វេង​) ។

៣-​ឈ្មោះ QIN YANJUN ហៅ A NIU ភេទ​ប្រុស ជនជាតិ​ចិន ថ្ងៃខែ​ឆ្នាំ​កំណើត ០២-​វិច្ឆិកា​-១៩៧៨ មុខរបរ អ្នក​ដាំ​ដើមឈើ ស្នាក់​នៅផ្ទះ​លេខ​045 ផ្លូវ​លេខ OV10M ភូមិ​ព្រែក​តា​គង សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ (​រង​របួសជើង​ខាងឆ្វេង និង​ក្បាល​ផ្នែក​ខាងស្តាំ​) ។

បច្ចុប្បន្ន អ្នក​រង​របួស​ទាំង​០៣​នាក់​ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​ឯកជន ។ ក្នុង​ហេតុការណ៍​នោះ បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​មាន​ចំនួន​០៣​នាក់ (​ខ្មែរ​០១​នាក់ និង​ជនជាតិ​ចិន​០២​នាក់​) និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​ឯកជន។

ករណីនេះកើតឡើងដោយសារភាគីទាំង២ បានឈ្លោះប្រកែកពាក្យសម្តីគ្នា និងស្រវឹងស្រា បង្កជាជម្លោះហិង្សា រហូតដល់ផ្ទុះអាវុធកើតឡើង។ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការសាកសួរតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖