ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបញ្ចេញប៉េងប៉ោងសំរាមចូលកូរ៉េខាងត្បូងម្ដងទៀត

ចែករំលែក៖

មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបញ្ចេញប៉េងប៉ោងដែលដឹកសំរាមឆ្ពោះទៅប្រទេសនេះ។ យោងតាមកាសែត Korea Times អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃទី 4 ខែកញ្ញាថា ប្រទេសកូរ៉េខាងជើងបានបន្តយុទ្ធនាការរបស់ខ្លួនក្នុងការបង្ហោះប៉េងប៉ោងសំរាម បន្ទាប់ពីផ្អាកជិតមួយខែ។

រដ្ឋាភិបាលទីក្រុងសេអ៊ូល បានចេញសេចក្តីជូនដំណឹងជាអក្សរដល់ប្រជាជនក្នុងរដ្ឋធានី និងយោធា ដោយជំរុញឱ្យប្រជាជននៅក្នុងផ្ទះ និងកុំប៉ះប៉េងប៉ោង ហើយរាយការណ៍ទៅប៉ូលីស ឬយោធា ប្រសិនបើពួកគេឃើញ។
កាសែត Korea Times បាននិយាយថា លើកចុងក្រោយដែលប៉េងប៉ោងសំរាមត្រូវបានគេបញ្ចេញឆ្លងព្រំដែនកូរ៉េគឺនៅថ្ងៃទី ១០ ខែសីហា។ ចាប់តាំងពីខែឧសភាមក ប្រទេសកូរ៉េខាងជើងបានបញ្ចេញប៉េងប៉ោងរាប់ពាន់ដែលមានផ្ទុកសំរាមរាប់តោនចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង។
ទីភ្នាក់ងារសារព័ត៌មាន Newsweek បានរាយការណ៍កាលពីខែមិថុនាថា ប្រទេសកូរ៉េខាងជើងបានទទួលស្គាល់ថា ទង្វើនេះគឺជាការឆ្លើយតបទៅនឹងសកម្មជនកូរ៉េខាងត្បូងដែលចែកចាយខិត្តប័ណ្ណឃោសនាប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ សកម្មជនកូរ៉េខាងត្បូងជាច្រើនត្រូវបានគេនិយាយថាបានបញ្ជូនប៉េងប៉ោងចំនួន 20 ដែលមានខិត្តប័ណ្ណឃោសនារាប់រយរាប់ពាន់សន្លឹក និង USB ចំនួន 5,000 ដែលមានបទចម្រៀងប៉ុប និងរឿងភាគកូរ៉េទៅកាន់កូរ៉េខាងជើង៕ ដោយ៖ ធីរីណា

រូបថត​៖ 1thegioi


ចែករំលែក៖