ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- កាលបានការប្រាក់ខ្ពស់ពី ឡេង ចាន់ណា ស្ងាត់ឈឹង = ដល់ចាញ់បោកគេបែរជាស្រែករករាជរដ្ឋាភិបាលឲ្យជួយ?
២- ព័ត៌មានក្លែងក្លាយដែលកើន១២% = បញ្ជាក់ពីការបង្កើនសកម្មភាពប្រឆាំងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម។
៣- និយាយថាទេព័ត៌មានក្លែងក្លាយ = បានតែខាងរាជរដ្ឋាភិបាលកម្ពុជាទេ តែបើក្រុមឧទ្ទាមក្រៅច្បាប់វាមិនរាថយទេ មានតែបង្កើនថែមទៀតដើម្បីបម្រើមហិច្ឆតានយោបាយរបស់ពួកវា?
៤- តែប្រទេសកើតសង្គ្រាមហើយប្រាកដជាជៀសមិនរួចពីស្លាប់ទាំងសងខាងទេ = អញ្ចឹងបានជានយោបាយរបស់គណបក្សប្រជាជនកម្ពុជាគឺសន្តិភាព។
៥- រឿងក្តីកន្លងហួសច្រើនឆ្នាំហើយ = បើមិនមានអីធ្ងន់ធ្ងរទេ គួរដំណើរការនីតិវិធីបញ្ចប់ទៅកុំឲ្យក្រុមប្រឆាំងឆ្លៀតវាយប្រហារតុលាការ ដូចករណី មាថ សុវណ្ណារា ជាដើម?
៦- ទោះបីព្រះអង្គ ចន្ទ មុនី ត្រូវយល់យ៉ាងណា = ការជេរប្រទេចព្រះអង្គពីសំណាក់ក្រុមជ្រុលនិយមដោយសារតែខុសទស្សនៈនយោបាយគ្នា នឹងចុះនរក៧ជាន់ជាមិនខាន។
៧- ការជេរប្រទេចព្រះអង្គ ចន្ទ មុនី = ប្រៀបបាននឹងបាចអង្កាមបញ្ច្រាសខ្យល់?
៨- ផែនទីហ្គោហ្គុលមិនមែនជាខ្នាតសម្រាប់វាស់វែងព្រំដែនទេ = ការនិយាយតាមហ្គោហ្គុលក៏មិនត្រឹមត្រូវដែរ។
៩- អ្នកកាន់ទូរស័ព្ទមើលហ្គោហ្គុលមិនឈរចំបង្គោលព្រំដែនផង = ធ្វើម៉េចឲ្យខ្សែព្រំដែនរត់ចំខ្សែបន្ទាត់ព្រំដែនក្នុងផែនទី?
១០- ការអភិវឌ្ឈន៍តំបន់CLV = ត្រូវពួកអាស៊ីសេរីដាក់ឈ្មោះថ្មីថាជាការរកស៊ីចូលហ៊ុនគ្នា? ៕
ដោយ ៖ សិលា