ព័ត៌មានទាន់ហេតុការណ៍៖

អាណោចអាធ័មណាស់ ! ក្មេងសិស្សសាលាម្នាក់បានដាច់ខ្លួនជា២កំណាត់ បន្ទាប់ជិះម៉ូតូទាក់ដៃចង្កូតដួលត្រូវរថយន្ដធុនធំមកពីក្រោយកិនស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាអាណោចអាធ័មខ្លាំងណាស់! ដោយក្មេងប្រុស៣នាក់ជិះម៉ូតូវ៉ាជែងគ្នាបែរជាទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតធ្វេីឱ្យដួលធ្លាក់ពីលើម៉ូតូស្របពេលរថយន្ដធុនធំមកពីខាងក្រោយកិនពីលេីខ្លួនក្មេងប្រុសម្នាក់ដាច់ជា២កំណាត់បណ្ដាលឱ្យស្លាប់ភ្លាមមួយរំពេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨ និង៣០នាទីយប់ថ្ងៃទី០៧ ខែកញ្ញា  ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងច្រកខ្លោងទ្វារវត្តបូរីអង្គរសួស្ដី ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។  

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះហូ សុខឡុង អាយុ១៣ឆ្នាំ មុខរបរជាសិស្សរៀននៅសាលាប៊ែលធី ព្រែកព្នៅ បច្ចុប្បន្នរស់នៅក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

បេីតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញមានក្មេងប្រុសបីនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមC125 ស៊េរី២០២១ មួយគ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IS.6628 បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងខាងលេីក្នុងទិសដៅពីជើងមកត្បូងដោយល្បឿនលឿន ខណះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានប្ដីប្រពន្ធ២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរី២០២២ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1JO-3161 បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងខាងលេីដូចគ្នាក្នុងទិសដៅបញ្ច្រាសទិសពីត្បូងមកជើង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុក៏បានទាក់ដៃចង្កូតគ្នាបណ្ដាលឲ្យដួល ស្របពេលនោះក៏មានរថយន្ដធុនធំមួយគ្រឿងដែលមិនចាំម៉ាកមកពីក្រោយបានកិនទៅលើក្មេងប្រុសម្នាក់ដាច់ខ្លួនជា២កំណាត់ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ និងបណ្ដាលឱ្យក្មេងប្រុស២នាក់រួមជាមួយនិងប្ដីប្រពន្ធ២នាក់ទៀតរងរបួសធ្ងន់ស្រាល ក៏ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងទៅខាងរថយន្ដសង្គ្រោះបន្ទាន់ដឹកទៅមន្ទីពេទ្យ។ ដោយឡែករថយន្ដបង្កវិញ ក្រោយកេីតហេតុភ្លាមៗក៏បានបើកគេចពីកន្លែងកើតហេតុបាត់ផងដែរ ។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំនុចកើតហេតុ និងបានទំទាក់ទំទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាសវែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ។ រីឯសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការត្រួតពិនិត្យ និងធ្វេីកំណត់ហេតុប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖