ព័ត៌មានទាន់ហេតុការណ៍៖

សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា នៅក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន មកដឹងអំពីរបៀបងាយស្រួលក្នុងការស្វែងរកនូវលិខិតថ្លែងអំណរគុណ

ចែករំលែក៖

ភ្នំពេញ​៖​ សូមជម្រាបជូនបងប្អូនសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា នៅក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន អំពីរបៀបងាយស្រួលក្នុងការស្វែងរកនូវលិខិតថ្លែងអំណរគុណពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានដំណាក់កាលដូចជា៖

– ដំណាក់កាលទី១ ៖ ចូលទៅកាន់ Channel Telegram តាមរយៈតំណរភ្ជាប់ https://t.me/ThanksletterofFBID

– ដំណាក់កាលទី២ ៖ ធ្វើការចុចទៅលើរូបឡូហ្គូរបស់ Channel Telegram 

– ដំណាក់កាលទី៣ ៖ ចុចទៅសញ្ញារូបកែវពង្រីក “Search”

– ដំណាក់កាលទី៤ ៖ វាយបញ្ចូលឈ្មោះរបស់បងប្អូន ដែលដូចជាមួយនឹងគណនីធនាគាររបស់ខ្លួន

– ដំណាក់កាលទី៥ ៖ ធ្វើការទាញយក (Download) លិខិតថ្លែងអំណរគុណ

* ក្នុងករណីដែលបងប្អូនរកមិនទាន់ឃើញឈ្មោះរបស់ខ្លួនសូមរង់ចាំភាគបន្តទៀត ដោយក្រុមការងារនឹងធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ ៕

ដោយ​៖ តារា​


ចែករំលែក៖