ព័ត៌មានទាន់ហេតុការណ៍៖

រចនាសម្ព័ន្ធខ្លោងទ្វារប្រាសាទតាព្រហ្មកិល ដែលជាមន្ទីរពេទ្យបុរាណត្រូវបានរៀបចំរួចរាល់

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានអោយដឹងថា, អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការរៀបចំរចនាសម្ព័ន្ធមួយចំនួននៅប្រាសាទតាព្រហ្មកិល ដែលរងការខូចខាតដោយអន្លើៗ មានថ្មខ្លះរាយប៉ាយ និងថ្មជាច្រើនទៀតបានបាត់ ឱ្យមានរបៀបរៀបរយឡើងវិញ។

លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល ឱ្យដឹងថា ក្រោយបញ្ចប់ការជួសជុលតួប្រាសាទតាព្រហ្មកិល  ក្រុមការងារកំពុងបន្តរៀបចំបរិវេណខាងមុខប្រាសាទនោះ មាន ខ្លោងទ្វារ និងបណ្ណាល័យនៅជ្រុងនិរតី។

ការរៀបចំរចនាសម្ព័ន្ធរបស់មន្ទីរពេទ្យបុរាណនេះឡើងវិញ ចាំបាច់ត្រូវពង្រឹងខឿនខ្លោងទ្វារច្រកចូលខាងកើត យកថ្មចល័តខុសទីតាំងមកដាក់កន្លែងដើម រៀបផ្គុំហោជាងឡើងវិញ រៀបចំថ្មមួយចំនួនឱ្យមានសណ្តាប់ធ្នាប់ ហើយទេសចរអាចទស្សនានូវក្បាច់ចម្លាក់ផ្សេងៗ ដូចជា ហោជាង និងផ្តែរបាន ព្រមទាំងរៀបចំខឿនបណ្ណាល័យនៅជ្រុងអាគ្នេយ៍ផង៕

ដោយ ៖ សិលា


ចែករំលែក៖