ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួនចិន៣ នាក់ករណីផ្ទុះអាវុធបាញ់មេឃ៤ គ្រាប់នៅខុនដូស្កាយឡាយទឹកដីខណ្ឌ៧មករា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនជាតិចិន៣នាក់ដាក់ពន្ធនាគារជាបណ្តោះ អាសន្ន ក្រោមការចោទប្រកាន់ពីបទ.កាន់កាប់អាវុធដោយគ្មានការអនុញ្ញត ។ 

ជនត្រូចោទទាំង៣ នាក់មាន ៖

១.ឈ្មោះ CHIEN YU JUI ហៅ CHIEN YU JEN ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ ៣៦០ ៨៧៨៥៤០ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ។

២.ឈ្មោះ SHI BING XUAN ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ កាន់លិខិត ឆ្លងដែនលេខ៣៦១៧៨២០៩១ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ។

៣.ឈ្មោះ CHIU YU BANG ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ ៣៦៣០០៣៩០១ ចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៣ ។

សូមជម្រាបថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៩ និង១០ នាទី លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំកម្លាំងជំនាញចុះទៅសហការ ជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងខណ្ឌ៧មករា ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣ នាក់ ជាបន្ត បន្ទាប់ ដែលម្នាក់ឈ្មោះ SHI BING XUAN ឃាត់ខ្លួននៅបន្ទប់លេខ៣A០២ ជាន់ទី៣ ខុនដូINFINITY១៨ ផ្លូវលេខ១៨ ២ ភូមិ៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និង២ នាក់ម្នាក់ឈ្មោះ CHIEN YU JUI និងម្នាក់ឈ្មោះ CHIU YU BANG  ឃាត់ខ្លួននៅចំណុចបន្ទប់លេខ២១០៩ ជាន់ទី២១ ខុនដូអ៊ឹមរ៉េស៊ីដេន ផ្លូវលេខ២៨២ ភូមិ៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រួមទាំងដកហូតវត្ថុតាងអាវុធខ្លីមួយដើមម៉ាកCZP0៧ ពាក់ពន្ធករណីបាញ់មេឃចំនួន៤ គ្រាប់  ប្រព្រឹត្តនៅចំណុចខុនដូស្កាយឡាយអាគារB បន្ទប់លេខ៣២០១ ជាន់ទី៣២ ផ្លូវលេខ១៣៤កែង១៣៧ ក្រុម១៤ ភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២២ និង៣០ នាទី ។ ជាមួយនិងការឃាត់ ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូត ៖អាវុធខ្លីម៉ាកCZP0៧ មួយដើម  បង់ចំនួន០២  គ្រាប់ចំនួន ៥០គ្រាប់ ម្សៅក្រាមពណ៌ស ចំនួន ០១ កញ្ចប់តូច ម្សៅម៉ដ្ឋពណ៌ស ចំនួន ០១កញ្ចប់តូច និងសម្ភារៈដូចជាលិខិតឆ្លងដែនផ្សេងៗទៀត។

បច្ចុប្បន្ន ជនត្រូវចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំកាត់ទោសទៅតាមផ្លូវច្បាប់ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖