ភ្នំពេញ ៖ ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់មេត្តាជ្រាបថា ក្រសួងទេសចរណ៍នឹងដាក់ឱ្យអនុវត្តប្រកាសអន្តរក្រសួងលេខ ៥៣៦ សហវ.ប្រក.អទច ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្តីពីសេវាសាធារណៈរបស់ក្រសួងទេសចរណ៍ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ តទៅ។ ចំពោះព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនងមកក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីរទេសចរណ៍រាជធានីខេត្ត ឬតាមរយៈទូរស័ព្ទលេខ ០៩២ ៧៧៩ ៨៣៣ រៀងរាល់ម៉ោងធ្វើការ។
សូមម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ មេត្តាជ្រាប និងអនុវត្ត តាមការគួរ ៕
ដោយ ៖ សិលា