ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីសារលិខិតរំលែកទុក្ខ និងសម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហម វៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីសារលិខិតរំលែកទុក្ខ និងសម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហម វៀតណាម ក្នុងប្រតិបត្តិការមនុស្សធម៌ជួយដល់អ្នករងគ្រោះដោយខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី នៅភាគខាងជើងប្រទេសវៀតណាម …!!

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីសារលិខិតរំលែកទុក្ខ

លោកស្រី ប៊ុយ ធីហ័រ ប្រធានកាកបាទក្រហមវៀតណាម ជាទីគោរព!

ខ្ញុំពិតជាមានការសោកស្តាយបំផុត ដែលបានទទួលដំណឹងថា ឥទ្ធិពលខ្យល់ព្យុះ យ៉ាកជី (Yagi) បានបង្ក ឱ្យមានការបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរ ព្រមទាំងបានបំផ្លិចបំផ្លាញនៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជិត ២០០នាក់ អ្នកបាត់ខ្លួនប្រហែល ១២៥នាក់ អ្នករបួស ៨០០នាក់ ខូចខាតផ្ទះចំនួន ១៣០.២៦៨ខ្នង និងផ្ទះដែលជន់លិច ចំនួន ៥៧.៨៥៧ខ្នង។

នៅក្នុងស្ថានភាពដ៏លំបាកនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួម រំលែកសមានទុក្ខដ៏ក្រៀមក្រំ និងរំលែកនូវទុក្ខលំបាកជាមួយកាកបាទក្រហមវៀតណាម និងប្រជាជនវៀតណាម ទាំងមូល ជាពិសេសក្រុមគ្រួសារជនរងគ្រោះ និងអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ។

ខ្ញុំសូមបួងសួងឱ្យឆាប់ស្ដារឡើងវិញយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ដែលរងគ្រោះ ជាមួយនឹងការខិតខំ ប្រឹងប្រែងរួមគ្នារបស់កាកបាទក្រហមវៀតណាម សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទ ក្រហម (IFRC) និងសមាគមជាតិជាបងប្អូន និងសូមជូនពរឱ្យប្រជាជនវៀតណាមទាំងអស់ មានសុខភាពល្អ។ សូម លោកស្រី ប៊ុយ ធីហ័រ មេត្តាទទួលយកនូវការគោរពរាប់អានដ៏ស្មោះពីខ្ញុំ៕

ដោយ ៖ សិលា


ចែករំលែក៖