ភ្នំពេញ ៖ ការបរាជ័យក្នុងការផ្លាស់ប្ដូររបត់ឈាមពីទារកក្នុងផ្ទៃ មកជារបត់ឈាមធម្មតាដូចជាមនុស្សពេញវ័យក្រោយពេលសម្រាលរួច នឹងអាចបង្កឲ្យមានការលើសសម្ពាធឈាមនៅក្នុងសួត បណ្តាលឲ្យមានការឡើងសំបុរស្វាយលើទារកទើបនឹងកើត (refractory cyanosis) ការខ្វះកម្រិតអុកស៊ីហ្សែនក្នុងខ្លួន(Desaturation) និង ការខ្សោយបេះដូងដែលអាចឈានដល់ការបាត់បង់ជីវិត។ អត្រានៃការលើសសម្ពាធឈាមក្នុងសួតលើទារកទើបនឹងកើត មានចំនួនប្រហែលជា ០២នាក់ក្នុងចំណោមទារក១០០០នាក់។
ក) មូលហេតុដែលបង្ក៖
– ការឈ្លក់ទឹកព្រៃ
– ការឆ្លងរោគពីម្តាយមកកូន ជាពិសេសដោយមេរោគStreptococcus Group B
– ទារកមិនគ្រប់ខែ ដែលមិនទទួលបានការបន្ទុំសួតត្រឹមត្រូវ (No antenatal corticosteroid therapy)
– ការខ្សោយនៅកំឡុងជុំវិញកំណើត (perinatal birth asphyxia)
– ការខ្សោយខ្លាំងតាំងពីនៅក្នុងផ្ទៃពោះ (chronic in utero asphyxia)
– ការលូនសន្ទះទ្រូងចូលក្នុងសួត(Congenital diaphragmatic hernia)
មុននឹងធ្វើរោគវិនិច្ឆ័យថាជាការលើសសម្ពាធឈាមក្នុងសួតវេជ្ជបណ្ឌិតឯកទេសត្រូវរកមើល ថាមិនមានជំងឺបេះដូងពីកំណើតប្រភេទដូចនេះជាមុនសិន៖
– Transposition of great arteries
– Tetralogy of Fallot
– Pulmonary atresia
– Tricuspid atresia
– Total anomalous pulmonary venous return
– Ebstein anomaly
– Common Trunk
ខ) រោគសញ្ញា៖
– ទារកសឬឡើងស្វាយទោះផ្ដល់អុកស៊ីសែនឲ្យក៌នៅតែស្វាយ
– ដកដង្ហើមញាប់
– ចង្វាក់បេះដូងដើរញាប់
– ភាពខុសគ្នានៃកំរិត Saturation (Pre ductal / Post ductal> 5-10%) នៅលើដៃស្តាំ និងជើង
គ) ការរុករករោគវិនិច្ឆ័យ៖
– Blood gaz
– ការថតសួត
– អេកូបេះដូងដើម្បីរកមើលជំងឺបេះដូងពីកំណើតដែលអោយទារកសំបុរឡើងស្វាយ
– ការពិនិត្យឈាម (CBC, CRP, PCT), បណ្តុះឈាមរកមេរោគ (Hemoculture)
ឃ) ការព្យាបាលគឺទៅតាមមូលហេតុដែលបង្ក៖
– ការផ្ដល់អុកស៊ីហ្សែន (Pulmonary vasodilator therapy)
– ការចាក់ Exogenous Surfactant Therapy សម្រាប់ទារកមិនគ្រប់ខែសំរាប់ជំងឺ Hyaline Membrane disease
– ការផ្តល់ថ្នាំផ្សះសម្រាប់ការឆ្លងមេរោគពីក្នុងផ្ទៃ (Fetal-maternal infection)
– ការព្យាបាលដោយវះកាត់ចំពោះ congenital diaphragmatic hernia
– ការជៀសវាងការបង្កការឈឺចាប់ដល់ទារកឬបង្កស្ដ្រេសលើទារក
– ការឲ្យថ្នាំ Sildenafil រឺ Milrinone ដើម្បីបញ្ចុះសម្ពាធឈាមនៅក្នុងសួត
– ការផ្ដល់ថ្នាំInotrope ដើម្បីឲ្យ Mean arterial Pressure > 50mHg
– Assisted ventilation (conventional or HFOV)
– NO inhaler
– ECMO ប្រសិនបើ Oxygenation index > 35-40
– ការតាមដាននិងពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវនិងចាក់ថ្នាំជំនួយសួត
ទៅលើគត៌ដែលគំរាមសម្រាលមុនខែ ក៏ជាវិធីសាស្ត្រមួយជួយកាត់បន្ថយក្នុងការលើសសម្ពាធឈាមក្នុងសួតទៅលើទារកទើបនឹងកើតផងដែរ។
សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងធ្វើការព្យាបាល ឲ្យទាន់ពេលវេលាដោយបច្ចេកទេសទំនើបប្រកបដោយប្រសិទ្ធភាពខ្ពស់។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា