ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ ព្រឹត្តិការណ៍សមរាត្រី (បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត)

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ អបអរសាទរ ព្រឹត្តិការណ៍សមរាត្រី (បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត)​ នារដូវវស្សា Autumnal Equinox ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី​២៣ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ។ 

ជាក់ស្ដែងនៅ​ព្រឹកថ្ងៃសៅរ៍​ ទី២១​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ ទិដ្ឋភាពភ្ញៀវទេសចរណ៍ជាតិ​ និងអន្តរជាតិ​ អញ្ជេីញទស្សនាព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត​ នាឱកាសព្រឹត្តិការណ៍សមរាត្រី។ 

សម្រាប់បងប្អូនដែលមិនទាន់បានមកទស្សនាថ្ងៃនេះ​ អាចអញ្ជេីញមកថ្ងៃស្អែក​ ឬថ្ងៃ២៣​ បាន​ ព្រោះនៅសល់​ ២ថ្ងៃទៀតនៃព្រឹត្តិការណ៍សមរាត្រី​ ដែលនឹងកេីតឡេីង​ ៣ថ្ងៃ​ ២ដង/ឆ្នាំ​ ជារៀងរាល់ឆ្នាំ​ គឺរៀងរាល់ថ្ងៃ២១-២៣​ ខែមីនា​ និង​ ២១-២៣​ ខែកញ្ញា៕

ដោយ​៖ តារា​


ចែករំលែក៖