ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិចិន៤នាក់ក្រោយបង្កហិង្សាក្នុងKTV យីហោ ស៊ីង ម៉ាក្រូ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់យកទៅសួរនាំក្រោយទំនាស់ពាក្យសម្តីឈានដល់បង្កហិង្សាដាក់គ្នា​ នៅក្នុង KTV យីហោ ស៊ីង ម៉ាក្រូ​ កាលពីវេលា​ម៉ោង​៨និង​៤៥នាទី​ថ្ងៃ​ទី ២៤ខែកញ្ញាឆ្នាំ ២០២៤ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ ៤ចំណុច​ភូមិ​ព្រៃ​ព្រីង​ជេីង​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន​ពី​បុគ្គលិក​បំរើ​ការ​នៅ​KTV ខាង​លើ​បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនមានគ្នាប្រមាណជា៤នាក់មកពីផឹកសុីនៅខាងក្រៅរាងស្រវឹងស្រឿងៗ រួចនាំគ្នាចូលទៅ KTV យីហោ ភោជនីដ្ឋាន សុីងម៉ាក្រូ ខណះពួកគេដើរចូលទៅដល់ខាងក្នុងរួចនាំគ្នាឡើងតាម ជណ្តើរយន្តបន្ទាប់មក​ពេល​នោះដែរក៏ស្រាប់តែទៅទាស់ពាក្យសម្តីជាមួយនិងភាគីជនជាតិចិនមួយក្រុមទៀត ក៏បង្កទៅជាហិង្សាវាយប្រតាយប្រតបទៅវិញទៅមកបណ្ដាល​អោយ​មាន​អ្នក​រង​របួស​បែក​ក្បាល​ម្នាក់​ហូរ​ឈាម​ ភ្លាមនោះដែរអ្នកបំរើការ នៅខាងក្នុងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។

ក្រោយមកសមត្ថកិច្ចបានចុះមកជួយអន្តរាគមន៍រួចឃាត់ខ្លួន​ជនជាតិចិនបាន​ចំនួន​៤នាក់យក​ទៅ​​សួរនាំបន្តនៅផ្នែក​ជំនាញ​ព្រហ្ម​ទណ្ឌ​ខណ្ឌ ៕

ដោយ ៖ សុខាសែនជ័យ


ចែករំលែក៖