ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់យកទៅសួរនាំក្រោយទំនាស់ពាក្យសម្តីឈានដល់បង្កហិង្សាដាក់គ្នា នៅក្នុង KTV យីហោ ស៊ីង ម៉ាក្រូ កាលពីវេលាម៉ោង៨និង៤៥នាទីថ្ងៃទី ២៤ខែកញ្ញាឆ្នាំ ២០២៤ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ ៤ចំណុចភូមិព្រៃព្រីងជេីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបុគ្គលិកបំរើការនៅKTV ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនមានគ្នាប្រមាណជា៤នាក់មកពីផឹកសុីនៅខាងក្រៅរាងស្រវឹងស្រឿងៗ រួចនាំគ្នាចូលទៅ KTV យីហោ ភោជនីដ្ឋាន សុីងម៉ាក្រូ ខណះពួកគេដើរចូលទៅដល់ខាងក្នុងរួចនាំគ្នាឡើងតាម ជណ្តើរយន្តបន្ទាប់មកពេលនោះដែរក៏ស្រាប់តែទៅទាស់ពាក្យសម្តីជាមួយនិងភាគីជនជាតិចិនមួយក្រុមទៀត ក៏បង្កទៅជាហិង្សាវាយប្រតាយប្រតបទៅវិញទៅមកបណ្ដាលអោយមានអ្នករងរបួសបែកក្បាលម្នាក់ហូរឈាម ភ្លាមនោះដែរអ្នកបំរើការ នៅខាងក្នុងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។
ក្រោយមកសមត្ថកិច្ចបានចុះមកជួយអន្តរាគមន៍រួចឃាត់ខ្លួនជនជាតិចិនបានចំនួន៤នាក់យកទៅសួរនាំបន្តនៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ ៕
ដោយ ៖ សុខាសែនជ័យ