ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពរ៉ុក្កែតនៃកងទ័ពរំដោះប្រជាជនចិនបាញ់គ្រាប់មីស៊ីលបាលិស្ទីកអន្តរទ្វីបមួយគ្រាប់ដោយជោគជ័យ

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤  បានផ្សាយថា ៖  នៅវេលាម៉ោង៨និង៤៤នាទីនៅថ្ងៃទី២៥ខែកញ្ញា កងទ័ពរ៉ុក្កែតនៃកងទ័ពរំដោះប្រជាជនចិនបាញ់ដោយជោគជ័យនូវគ្រាប់មីស៊ីលបាលិស្ទីកអន្តរទ្វីបមួយគ្រាប់ដែលបំពាក់ក្បាលគ្រាប់សិប្បនិម្មិតទៅកាន់លំហសមុទ្រសាធារណៈនៃមហាសមុទ្រប៉ាស៊ីហ្វីក ហើយធ្លាក់ចូលដែនសមុទ្រតាមការគ្រោងទុក ។

គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ ការបាញ់គ្រាប់មីស៊ីលលើកនេះជាការចាត់ចែងតាមទម្លាប់នៃការបង្វឹកបង្ហាត់យោធាប្រចាំឆ្នាំនៃកងទ័ពរ៉ុក្កែត ក្នុងន័យធ្វើតេស្តសមត្ថភាពសព្វាវុធនិងកម្រិតហ្វឹកហាត់នៃកងទ័ពដោយមានប្រសិទ្ធភាព ដែលឈានដល់គោលដៅដូចការគ្រោងទុក ។ ភាគីចិនបានជូនដំណឹងជាមុនចំពោះប្រទេសពាក់ព័ន្ធរួចហើយ ៕

ដោយ ៖ សិលា


ចែករំលែក៖