ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់, ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន ៖
ទី០១ឈ្មោះ គីម គឹមឡេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ទី០២ឈ្មោះ តក់ សុវណ្ណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងទី០៣ឈ្មោះ ជាតិ ឧត្តម ហៅ ខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ខាងលេី បានប្រព្រឹត្តបទល្មើសពីរផ្សេងគ្នា ៖ ១/ករណី លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើកាំបិតតបុ័ងតោ និងមួកសុវត្ថិភាពវាយប្លន់យកម៉ូតូ) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៩និង៤៥នាទី (ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព) ត្រង់ចំណុចខាងត្បូងស្តុបបាគូ ផ្លូវ២១៧ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ពីជនរងគ្រោះឈ្មោះ ឡាត់ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិព្រែកប្រណាក សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយសម្ភារៈបាត់បង់: ផ្លាកលេខភ្នំពេញ 1KZ-9234 តែចាប់យកវត្ថុតាងរបស់ជនរងគ្រោះបានមកវិញ ។ ២/ករណី លួចមានស្ថានទម្ងន់ទោសដោយការប្រើអំពើហិង្សា (ប្រើកាំបិតផ្គាក់គំរាមប្លន់យកម៉ូតូ) កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី ត្រង់ចំណុចប្រឡាយទឹក ផ្លូវលំ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពីជនរងគ្រោះឈ្មោះ ឆក វ៉ិត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បិទស្កុតរថយន្ត ទីលំនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ដោយសម្ភារៈបាត់បង់គ្មាន
គួរបញ្ជាក់ថា ៖កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៩និង៣០នាទី ជនរងគ្រោះឈ្មោះ ឡាត់ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ និងមិត្តភក្តិឈ្មោះ យ៉ាន ផាត ភេទប្រុស អាយុ២២ឆ្នាំ បានជិះម៉ូតូ០១គ្រឿង ចេញពីបន្ទប់ជួល ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងគោលបំណងទៅផ្ទះ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ ពេលជនរងគ្រោះឈ្មោះ ឡាត់ ដារ៉ា ជិះម៉ូតូមកដល់ចំណុចខាងត្បូងស្តុបបាគូ ផ្លូវ២១៧ ស្រាប់តែមានជនសង្ស័យមានគ្នាចំនួន០៤នាក់ជិះម៉ូតូចំនួន០២គ្រឿង (ម៉ាកHONDA DREAM C១២៥ ពណ៌ខ្មៅ មិនចាំសេរី មិនស្គាល់ផ្លាកលេខ) បានធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយមកលើជនរងគ្រោះឈ្មោះ ឡាត់ ដារ៉ា បណ្ដាលឲ្យដួលម៉ូតូ ហើយជនសង្ស័យក៏បានចុះពីលើម៉ូតូកាន់កាំប៉័ងតោដេញកាប់ជនរងគ្រោះឈ្មោះ ឡាត់ ដារ៉ា រួចជនរងគ្រោះឈ្មោះ ឡាត់ ដារ៉ា ក៏បានរត់ចោលម៉ូតូហើយជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ឡាត់ ដារ៉ា ជិះគេចខ្លួនបាត់ ។ បន្ទាប់មកជនរងគ្រោះក៏បានមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ រាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកក្រុមជនសង្ស័យយកមកធ្វើការសាកសួរតាមបន្តិធីច្បាប់ ។ លុះដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី ក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពគំរាមប្លន់យកម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ផ្លាកលេខកំពត1Q-2999 ចំនួន០១គ្រឿង របស់ជនរងគ្រោះឈ្មោះ ឆក វ៉ិត ភេទប្រុស អាយុ២០ឆ្នាំ ត្រង់ចំណុចប្រឡាយទឹក ផ្លូវលំ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ហើយបើកគេចខ្លួនបាត់ រួចជនរងគ្រោះឈញមោះ ឆក វ៉ិត ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាក សួរ តាមនីតិវិធីច្បាប់ ។ លុះដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៥និង០០នាទី សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពខាងលើបានចំនួន០៣នាក់ខាងលេី រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកខ្លួន (ជនសង្ស័យ) និងបក្ខពួកម្នាក់ទៀតឈ្មោះ វីន ភេទប្រុស អាយុ២២ឆ្នាំ (គេចខ្លួន) ពិតជាបានធ្វើសកម្មភាពវ៉ៃប្លន់យកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ឡាត់ ដារ៉ា និងបានធ្វើសកម្មភាពគំរាមប្លន់យកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ឆក វ៉ិត ហើយបានដោះយកផ្លាកលេខភ្នំពេញ1KZ-9234 យកទៅឱ្យឈ្មោះ ឃាង ភេទប្រុស អាយុ៥២ឆ្នាំ ប្រាកដមែន ។ បច្ចុប្បន្ន នេះ ជនសង្ស័យទាំង០៣នាក់ខាងលេី ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ