ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹង ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅតាមបណ្តាភូមិ ឃុំ សង្កាត់ នៃក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប​៖​ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តា ជ្រាបថា៖ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធនៅតាមបណ្តាភូមិ ឃុំ សង្កាត់ នៃក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយក្រុមចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធនៃកម្មអនុវិស័យរដ្ឋបាលដីធ្លីខេត្តសៀមរាប របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បាននិងកំពុងដំណើរការអនុវត្តការចុះវាស់វែង និងបំពេញទិន្នន័យក្បាលដីជូនបងប្អូន ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ដើម្បីឱ្យការរៀបចំចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្ត ប្រព្រឹត្តទៅដោយ រលូនតាមផែនការគ្រោងទុក រដ្ឋបាលខេត្ត ស្នើសុំបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាចូលរួម បំពេញកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅតាមបណ្តាភូមិ ឃុំ សង្កាត់ នៃ ក្រុង ស្រុក។ ចំពោះការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ពុំតម្រូវឱ្យមានបង់ថ្លៃសេវារដ្ឋបាលនោះទេ ដោយរាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបន្ទុកលើការចំណាយ ការងាររដ្ឋបាលលើការរៀបចំចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋ រហូតដល់ការចេញវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ លើកលែងតែពាក់ព័ន្ធនឹងកាតព្វកិច្ចពន្ធដារ និងការបង់សេវាសាធារណៈនៃការចុះបញ្ជីលើក ដំបូងដែលមានលក្ខណៈជាប្រព័ន្ធនៃអនុកម្មវិស័យរដ្ឋបាលដីធ្លីតែប៉ុណ្ណោះ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ពិនិត្យឃើញថា មានភាពមិនប្រក្រតីក្នុងអំឡុងពេលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈ ប្រព័ន្ធនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទំនាក់ទំនងផ្តល់ព័ត៌មាន ឬ ដាក់ពាក្យបណ្តឹងផ្ទាល់ នៅការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលក្រុង ស្រុកសាមី ឬ ការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលខេត្ត ឬ តាម រយៈការដាក់ពាក្យបណ្តឹងក្នុងប្រអប់សំបុត្រសម្រាប់បញ្ចេញមតិ ដើម្បីរដ្ឋបាលខេត្ត មានវិធានការឆ្លើយតប និង

ដោះស្រាយបានទាន់ពេលវេលា។ ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាចូលរួមសហការក្នុងការកំណត់ព្រំដី ការវាស់វែង និងបំពេញទិន្នន័យក្បាលដីឱ្យបាន គ្រប់ៗគ្នាតាមពេលវេលាដែលបានកំណត់ជាតំបន់វិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បី ងការចុះបញ្ជីបំពេញបន្ថែមដែលតម្រូវឱ្យអ្នកស្នើសុំត្រូវបង់គេវិញបាសេតាមការកំណត់៕

ខាងក្រោមនេះ​ជាសេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​៖

ដោយ​៖ តារា​


ចែករំលែក៖